ផ្លែចេញអំបូងលឿងកម្ពុជាកំពុងត្រូវប៉ាន់នាំចេញទៅប្រទេសចិន កសិករនៅកម្ពុជាកំពុងបង្កើនការដាំដុះកាន់តែច្រើន
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការរបស់ក្រុមហ៊ុន ហ៊ុន ទី ស្ថិតនៅខណ្ឌសែនសុខ បានរៀបចំកម្មវិធីសម្ពោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី អាន ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងភ្ញៀវសំខាន់ៗជាច្រើនទៀតផងដែរ។
បច្ចុប្បន្នចេកអំបូងលឿង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារអន្ដរជាតិ និងជាពិសេសទីផ្សារប្រទេសចិន ខណៈពេលថ្មីៗ កម្ពុជាទើបទទួលបានកូតាក្នុងការនាំចេកអំបូងលឿងទៅកាន់ទីផ្សារប្រទេសរបស់ចិនចំនួនជាង ១០០តោនផងដែរ។
នៅក្នុងកម្មវិធីនោះក្រសួងបានបង្ហាញក្រុមហ៊ុន៥ ដែលទទួលការអនុញ្ញាតនាំចេញផ្លែចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសចិនដែលក្នុងនោះរួមមានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេសហើយអាចនាំចេញទៅកាន់ទីផ្សារចិន។
សូមញ្ជាក់ថា កម្ពុជានិងភាគីចិនបានចុះហត្ថលេខា លើអនុស្សរណ:នៃការយោគគ្នាក្នុងការនាំចេញចេកអំបូងលឿងនេះតាំងពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ មកម្លេះ ស្តីពីការនាំចេកស្រស់ចេញទៅកាន់ទីផ្សារចិននេះ៕