ក្រោយ​គេលួច​យកលុយ​៤០លាន​$ពី​Bitcoin ពេល​នេះBitcoinបានកែប្រែ​យុទ្ធសាស្ត្រថ្មី​ឡើងកូដ​នឹកស្មានមិនដល់

មិនទាន់បាន២ថ្ងៃស្រួលទេដែលព័ត៌មាន Bitcoin ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួច Hack យកលុយអស់ប្រមាណ៤០លានដុល្លារ ដែលធ្វើឲ្យម្ចាស់គណនី BitCoin មួយចំនួនហាក់ព្រួយបារម្មណ៍ជាខ្លាំង ព្រោះតែលុយ BitCoin ពួកគេកំពុងឡើងផង។

ហើយកាលពីប៉ុន្មានម៉ោងមុននេះ គណនី Instagram Bloomberg ក៏បង្ហាញទិន្នន័យដែរថា លុយឌីជីថល BitCoin កំពុងមានសន្ទុះកើនឡើងមិនធ្លាប់មានចាប់តាំងពីពេលដែលវាធ្លាក់ចុះមក ដែលមិនអាចងើបមុខរួចនោះទេ។ នេះក៏ព្រោះបញ្ហាទាក់ទងនិងប្រព័ន្ធសុវត្តិភាព ហើយអ្នកវិនិយោគលើ BitCoin ក៏បាត់បង់ច្រើននាក់ទៀតដែរ ធ្វើឲ្យ BitCoin ដាំក្បាលចុះស្ទើងើបមិនរួចមកវិញ ធ្វើឲ្យទីផ្សារស្ងប់ស្ងាត់ ។

តែបើយើងក្រឡេកមើលពេលនេះវិញ លុយឌីជីថល BitCoin បានឡើង៦,០០០ដុល្លារអាមេរិក បន្ទាប់ពីធ្លាក់ចុះជាង៦ខែមក ដែលស្ទើតែគ្មានព័ត៌មានណាមួយណាអះអាងថាវានឹងឡើងម្ដងទៀត។ គួរបញ្ជាក់ផងដែរថា នៅខែធ្នូកន្លងទៅលុយ BitCoin គឺមានតម្លៃត្រឹម៣,១៣៦.០៤ដុល្លារប៉ុណ្ណោះ ហើយទើបតែពេលនេះវាក៏ស្រាប់តែឡើងស្រើត​ៗតែម្ដង។

បន្ថែមផងថា កាលពីឆ្នាំ២០១៧ កន្លងទៅវាជាឆ្នាំមួយដែល BitCoin មានតម្លៃថ្លៃបំផុតគឺកើនឡើងដល់១៩,០០០ ដុល្លារ ហើយពេលនោះដែរ គឺកើតមានបញ្ហាមិនចេះឈប់ ដោយមានការវាយប្រហារជាច្រើនលើកច្រើនសារពីពួក Hacker និងព្យាយាម Hack កន្លែងដាក់លុយធំៗរបស់ BitCoin ផងដែរ។

វាមិនមែនBitCoin តែមួយទេ ដែលត្រូវបានគេ Hack នោះសូម្បីតែរូបិយប័ណ្ឌផ្សេងៗទៀតក៏មានគេ Hack ដូចគ្នាដែរ ដែលជារឿងមួយឈឺក្បាលមិនចេះចប់៕