មិនធម្មតាមែន ! ក្រុមហ៊ុនចិនផ្នែកផលិតដែក គ្រោងនឹងបើកក្រុមហ៊ុនផលិតដែកដែលធំជាងគេក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុនផលិតដែកធំជាងគេទីពីរ លើពិភពលោកមួយកំពុងសម្លឹងមើលការផ្លាស់ប្តូររោងចក្ររបស់ខ្លួនពីទីក្រុងស៊ីនជាំង (Xinjiang)នៃប្រទេសចិន មកបង្កើតមូលដ្ឋានផលិតនៅកម្ពុជា។
ក្រុមហ៊ុន China Baowu Steel Group Corp ដែលជាក្រុមហ៊ុនផលិតដែកធំជាងគេរបស់ចិន គ្រោងនឹងផ្លាស់ប្តូររោងចក្រកែផលិតដែកពីរកន្លែង និងម៉ាស៊ីនបម្លែងពីរដើម្បីបង្វែរដែកទៅជាដែកថែប។ សម្ភារៈបរិក្ខារនឹងត្រូវបានដឹកជញ្ជូនចេញពីរោងចក្របិទទ្វារមួយនៅទីតាំង អាកសួ (Aksu) នៅភាគពាយ័ព្យប្រទេសចិន ដែលមានចំងាយប្រហែល២,៤៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នេះបើយោងតាមថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះបានប្រាប់សារព័ត៏មាន Reuters។
អ្នកគ្រប់គ្រងរូបនេះបាននិយាយថា “ឧបករណ៍នេះ អាចត្រូវបានគេមើលឃើញថាជាហួសសម័យនៅក្នុងប្រទេសចិន ប៉ុន្តែវានៅតែមានភាពជឿនលឿន នៅក្នុងប្រទេសកម្ពុជា”។ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានឈានដល់ជាង១,៨ ពាន់លានដុល្លារនៅក្នុងត្រីមាសទី១ ដែលមានការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងត្រីមាសមុនដែលការវិនិយោគ និងគម្រោងអនុម័តដោយរដ្ឋាភិបាលហាក់ដូចជាសញ្ញាថមថយ។
ប្រទេសកម្ពុជាបាននាំចូលដែកថែបភាគច្រើន ពីប្រទេសវៀតណាមសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន កំពង់ផែ ផ្លូវថ្នល់ អចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម។
យោងតាមអគ្គនាយកដ្ឋានគយវៀតណាម ឧស្សាហកម្មដែករបស់វៀតណាមបាននាំចេញដែកថែបចំនួន៧១៣លានដុល្លារជារៀងរាល់ឆ្នាំមកកាន់កម្ពុជា៕