ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei គឺនៅតែជាក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃធំលំដាប់ទីពីរនៅលើពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ Gartner។
ការស្រាវជ្រាវនេះបានបង្ហាញថា ក្រុមហ៊ុន Huawei លក់ទូរស័ព្ទឆ្លាតវៃបានចំនួន៥៨,៤លានគ្រឿងក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ខណៈដែលក្រុមហ៊ុន Samsung នៅតែឈានមុខគេក្នុងការលក់ទូរស័ព្ទឆ្លាតវៃទូទាំងពិភពលោកដែលគ្រប់គ្រងចំណែកទីផ្សារបាន១៩,២% នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០១៩។
ក្រុមហ៊ុន Apple និងក្រុមហ៊ុនផលិតឆ្លាតវៃរបស់ប្រទេសចិនគឺក្រុមហ៊ុន OPPO និងក្រុមហ៊ុន Vivo ក៏ស្ថិតចំណោមក្រុមហ៊ុនទូរស័ព្ទឆ្លាតវៃចំនួន ៥ លើពិភពលោក។ ប៉ុន្តែដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានរីករាលដាលនៅខែនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានចុះក្នុងបញ្ជីខ្មៅក្រុមហ៊ុន Huawei ហើយបានហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យធ្វើការជាមួយក្រុមហ៊ុននេះ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនបានបង្ហាញពីការផ្លាស់ប្តូរទៅនឹង “ការកាត់ទោសប្រហារជីវិត” សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen និងការលក់ទូរស័ព្ទឆ្លាតវៃនឹងប្រាកដជាប៉ះពាល់ជាក់ជាមិនខាននៅក្នុងប៉ុន្មានខែខាងមុខនេះ។
ការហាមប្រាមរបស់អាមេរិកនឹងកាត់ផ្តាច់ចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនបច្ចេកវិជ្ជានេះ ពីអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗរបស់សហរដ្ឋអាមេរិក និងបច្ចេកវិជ្ជាបច្ចេកវិទ្យាដែលប្រើសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងស្មាតហ្វូនដែលទាក់ទងនឹងបច្ចេកវិទ្យា5G។
ជិត២០% នៃសមាសធាតុខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei គឺមកពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Qualcomm ក្រុមហ៊ុន Intel និង Micron Technology ដែលផ្តល់នូវ microchips ដែលបានប្រើនៅក្នុងបច្ចេកវិទ្យា 5G និងម៉ូឌឹម៕