អគ្គិសនីកម្ពុជានឹងលែងខ្វះទៀតហើយ ក្រោយរោងចក្រថាមពលអគ្គិសនីធ្យូងថ្មកំពុងដំណើរការសាងសង់ថ្មីៗនេះ
រោងចក្រថាមពលអគ្គិសនីធ្យូងថ្មដ៏ធំមួយ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោកយន្ត មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្សី លឺជាំង XU LEJIANG ប្រធានក្រុមហ៊ុន “៣ហូដូគ្រុប”។
លោក ZHOU HAIJIANG ប្រធានក្រុមហ៊ុន “ហូដូគ្រុប” មានប្រសាសន៍នៅក្នុងពិធីបើករដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះថា រយៈពេល១០ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អភិវឌ្ឍន៍លើផ្ទៃដី៥គីឡូម៉ែត្រការ៉េ ដំណាក់កាលទីមួយទាក់ទាញសហគ្រាសមកពីចិន អឺរ៉ុប និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមានចំនួន១៦១សហគ្រាស ស្រូបយកកម្លាំងពលកម្ម២៩.០០០នាក់ ចង្វាក់ផលិតកម្មមាន ដូចជាសំលៀកបំពាក់ កាបូប និងវ៉ាលីសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាដើម។
លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍន៍ដំណាក់កាលទី២ គម្រោងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង៤ អាចផលិតថាមពលអគ្គិសនីបាន១០០មេហ្គាវ៉ាត់។ ក្នុងដំណាក់កាលទី១ រោងចក្រអគ្គិសនីដំឡើងឡចំហាយ៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើង២។ ក្រោយបញ្ចប់ដំណាក់កាលទី១រោងចក្រផ្គត់ផ្គង់ថាមពលអគ្គិសនីបាន១៩០លានគីឡូវ៉ាត់ និងថាមពលកំដៅចំនួន៥៤ម៉ឺនតោន។
លោកបានបន្តថា រោងចក្រនេះធានានូវស្ថេរភាព នៃការផ្គត់ផ្គង់ថាមពលកម្ដៅ និងថាមពលអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្មលើកកម្ពស់ប្រសិទ្ធភាពប្រកួតប្រជែងក្នុងតំបន់ជំរុញការកសាងសេដ្ឋកិច្ចពិសេស។ ដំណាក់កាលទី២ ដើម្បីជំរុញកសាងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ក្លាយជាគម្រោងឈ្នះឈ្នះនៃ “ខ្សែក្រវាត់មួយ ផ្លូវមួយ”៕