បច្ចុប្បន្នក្រុមហ៊ុនស្មាតហ្វូនជាច្រើន បានចូលមកប្រទេសកម្ពុជាយ៉ាងច្រើនបំផុត ដោយសារតែ៣ចំណុចសំខាន់
សព្វថ្ងៃនេះប្រជាជនកម្ពុជាទាំងប្រុសស្រី ភាគច្រើននិយមប្រើប្រាស់ស្មាតហ្វូនទំនើប ដោយសារបច្ចេកវិទ្យាទំនើបការផ្តល់ព័ត៌មានលឿនរហ័យ បណ្តាញសង្គមហ្វេសប៊ុក យូធូប និងកម្មវិធីផ្សេងៗទៀត ដែលកំពុងធ្វើឲ្យពួកគេកំពុងតែមានការពេញនិយមក្នុងការប្រើប្រាស់ផងដែរ។
កត្តានេះហើយ ដែលនាំឲ្យមានការនាំស្មាតហ្វូនចូលក្នុងប្រទេសកម្ពុជា បានយ៉ាងច្រើនផងដែរ៖
១.យកពន្ធតិច
ការនាំចូលស្មាតហ្វូនពីក្រៅប្រទេសចូលស្រុកយើង គឺមានពន្ធនាំចូលតិច ដែលបន្ធូបន្ថយដោយរដ្ឋាភិបាល ដើម្បីឲ្យស្រុកយើងមានផលិតផលថ្មីៗ បច្ចេកវិទ្យាទំនើបៗ និងដើរទាន់សម័យកាលដូចជាក្រៅស្រុកដែរ។
២.គ្មានសង្គ្រាមពាណិជ្ជកម្ម
សម្រាប់ទីផ្សារស្រុកយើងមិនទាន់ដូចនៅអាមេរិក ឬចិននោះទេ ដែលជួបវបត្តិសង្គ្រាមពាណិជ្ជកម្មនោះជាញឹកញយនោះ ដែលធ្វើទីផ្សារប្រទេសទាំងនោះមិនអាចនាំយកផលិតផលទៅលក់ផ្លាស់ប្តូរគ្នាបានគ្រប់ប្រភេទនោះ។ ដូចជាគ្រឿងអេឡិចត្រូនិច ឡាន ម៉ូតូ គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ និងពពួកកុំព្យូទ័រ ឬស្មាតហ្វូនជាដើម ដែលត្រូវបានហាមឃាតទៀតនោះ ដូច្នេះហើយទើបធ្វើឲ្យសេដ្ឋកិច្ចត្រូវរាំងស្ទះ។
៣.ទីផ្សារនៅធំ
ត្រង់ចំណុចនេះមានន័យថាកម្ពុជាយើង គឺនៅត្រូវការប្រើប្រាស់ផលិតផលស្មាតហ្វូនច្រើនណាស់ មិនដូចបណ្ដាប្រទេសល្បីដូចជាអាមេរិក ជប៉ុន ចិន ឬវៀតណាមជាដើម ពួកបណ្ដាប្រទេសទាំងនោះ មិនសូវមានប្រទេសផ្សេងចូលលក់បាននោះទេ ទោះចូលទៅលក់ក៏មានអត្រាបានតិចដែរ ព្រោះប្រជានជនគេជាតិនិយម ហើយប្រើប្រាស់តែផលិតផលក្នុងស្រុកដែលផលិតបានប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ទីផ្សារប្រទេសយើងមិនខ្វះស្មាតហ្វូនល្បីៗប្រើប្រាស់ទេ រួមទាំង Social Media ផងដែរ ព្រោះមិនត្រូវបានហាមឃាត់ពីស្ថាបណ្ឌណាដែលមានអំណាចនៅប្រទេសយើងឡើយ អ៊ីចឹងហើយទើបធ្វើឲ្យយើងមានសំណាងជាងបណ្ដាប្រទេសមួយចំនួន សូម្បីតែ Facebook ក៏គ្មានលេងផងដែរ៕