ពិតជាមិនធម្មតាមែន បើយន្តហោះធម្មតាក៏មិនអាចហោះហើរលឿនបំផុតបែបនេះដែរ ព្រោះថារយៈពេលនេះការហោះហើយនេះប្រើត្រឹមតែរយៈពេល៤៧វិនាទី ក្នុងចម្ងាយប្រមាណតែ២.៧គីឡូម៉ែត្រតែប៉ុណ្ណោះ បើប្រៀបធៀបនៅប្រទេសកម្ពជាចម្ងាយប្រហែលពីខណ្ឌទួលគោកឆ្ពោះទៅកាន់ពោធិ៍ចិនតុងតែប៉ុណ្ណោះ។
Loganiar គឺជាយន្តហោះដែលធ្វើការដឹកអ្នកដំណើរ រយៈពេលខ្លីជាងគេទូទាំងពិភពលោក ។ យន្តហោះមួយនេះ ធ្វើការដឹកអ្នកដំណើរពី កោះ Westray និង កោះ Papa Westray ដែលមានទីតាំងនៅភាគខាងជើង ប្រទេសស្កុតលែន។ ជាទូទៅ រយៈពេលនៃការធ្វើដំណើរជាផ្លូវការគឺ២នាទី ប៉ុន្តែក្នុងស្ថានភាពអាកាសធាតុល្អ រយៈពេលនៃការធ្វើដំណើរគឺចំណាយអស់តែត្រឹម៤៧វិនាទីប៉ុណ្ណោះ។ ចំណែកឯតម្លៃនៃការជិះយន្តហោះមួយនេះ គឺត្រូវចំណាយ៣០$។
ចំពោះអ្នកធ្វើដំណើរដោយជិះលើយន្តហោះនេះ៣០% គឺជាក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា ដែលមកពីប្រទេសស្កុតលែន។ ជាក់ស្តែងនៅលើកោះ Papa Westray មានប្រជាជនប្រមាណ៧០នាក់ និងមានក្រុមអ្នកធ្វើការស្រាវជ្រាវទាក់ទងនឹងវត្ថុបុរាណប្រមាណ៦០នាក់កំពុងរស់នៅទីនោះ៕