ក្រោយពីការដាក់សម្ពាធពីសហរដ្ឋអារិកយ៉ាងខ្លាំងស្ទើតែកក្រើកពីលោកក្តីមកលើក្រុមហ៊ុន Huawei យ៉ាងណាក្តីក៏ប្រធានក្រុមហ៊ុននេះ បានប្រើពាក្យសម្តីថា ទាល់បីសហរដ្ឋអាមេរិកប្រើវិធីយ៉ាងណាក៏ក្រុមហ៊ុននេះមិនដួលនោះទេ ហើយក៏មិនបានព្រឺរោមចំពោះសម្ពាធដ៏ធំនេះផងដែរ។
ខណៈនេះដែរ រឿងដែលកំពុងតែដោះស្រាយមិនរួច តែ CEO របស់ Huawei ថានិងមិនចុះចាញ់ ឬ ចុះញ៉មចំពោះអាមេរិកឡើយទោះបីទទួលរងសម្ពាធពីសហរដ្ឋអាមេរិកក្ដី ក្រោយលោកត្រាំកំពុងបិទនៅស្មាតហ្វូនចិន មិនឲ្យមាននៅអាមេរិកឡើយ។
ក្នុងនោះ CEO Huawei លោក Ren Zhengfei ក៏បានបន្ថែមប្រាប់បណ្ដាញផ្សព្វផ្សាយរបស់ជប៉ុនទៀតថា លោកបានត្រៀមរួចជាស្រេចហើយ មុនពេលដែលឈានជើងមកដល់ថ្ងៃនេះ ព្រោះលោកក៏មិនរំពឹងដែរថា នឹងនៅឈរតំណែងកំពូលតារាងបានរហូតទៀតដែរ ហើយការពឹងពាក់របស់គេដើម្បីយកមកប្រើប្រាស់ក៏មិនបានរហូតដែរ ដូចជាថ្មីៗនេះក្រុមហ៊ុន Google បានធ្វើការផ្ដាច់អញ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ទូរស័ព្ទចេញពីស្មាតហ្វូន Huawei អ៊ីចឹង បើតាមសារពត៌មានអន្តរជាតិ Reuters ផងដែរ។
នេះគឺជារឿងមួយដែលជាការព្រួយបារម្មណ៍ខ្លាំងរបស់ Huawei ព្រោះថាគ្រប់ស្មាតហ្វូន Huawei ទាំងអស់គឺប្រើប្រាស់នៅ Android អ៊ីចឹងហើយប្រសិនបើ Google ដកអញ្ញាប័ណ្ណបែបនេះ គ្រប់ស្មាតហ្វូន Huawei ជំនាន់ថ្មីនឹងគ្មាន ពាក្យ Android នៅលើស្មាតហ្វូនថ្មីៗទៀតនោះទេ។ ហើយប្រសិនបើអ្នកកំពុងប្រើប្រាស់ Android Version ចាស់នោះ ហើយចង់ Update គឺអាចនឹងបាត់ប្រព័ន្ធប្រតិបត្តិ Android នៅលើស្មាតហ្វូនហើយ តែបើនៅមានក៏ដើរយឺតយ៉ាវដែរ។
គួរបញ្ជាក់ផងដែរថា អាមេរិកគឺជាឆ្អឹងរឹងមួយដែលចិនមិនអាចធ្វើអ្វីបាន ឲ្យតែហ៊ានបោះសម្ដីថាបិទហើយ គឺមិនអាចដំណើរការទៅមុខទៀតបាននោះទេ ព្រោះដូចអ្នកដឹងស្រាប់ហើយថាការផលិតស្មាតហ្វូនមួយគ្រឿងមិនមែនក្រុមហ៊ុនមួយអាចផលិតបាននោះទេ គឺត្រូវការខ្ចីដៃ និងគ្រឿងអេឡិចត្រូនិច រួមទាំងបច្ចេកទេស ពីបណ្ដាប្រទេសផ្សេងៗទៀតដែរ ដូចជា Huawei ត្រូវពឹងអាមេរិកជាដើម។
តើវាសនា Huawei និងទៅជាយ៉ាងខណៈដែល អាមេរិកបានដាក់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីរខ្មៅរបស់ខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក រួមទាំង Google បានផ្ដាច់អញ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android ទៀតនោះ៕