Jack Ma មិនត្រឹមតែសម្លឹងមើលប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានបន្តគម្រោងធំៗមួយចំនួនក្នុងប្រទេសថៃទៀត
យុទ្ធសាស្ត្រនៃការវិនិយោគរបស់លោក Jack Ma មហាសេដ្ឋីពិភពលោកក្នុងប្រទេសចិនរូបនេះ ហាក់ដូចជា មិនស្រាកស្រាន្តនោះទេ ហើយការប្រើប្រាស់យុទ្ធសាស្ត្រក្នុងប្រទេសថៃនាពេលនេះ គេបានហៅថា យុទ្ធសាស្ត្រមេអំបៅ ដែលទាក់ទាញទាំងហ្វូងឪម៉ាល់គ្រប់ទីកន្លែង។
ថៃពូកែខាងបច្ចេកទេស (Deal Contract) ដែលធ្វើអោយ Alibaba និង JD.Com ជឿទុកចិត្តហ៊ានទម្លាក់លុយវាល់លានដុល្លារអាមេរិក ដើម្បីទិញទុរេនពីប្រទេសថៃជារឿងរាល់រដូវកាល។ រាល់ការបញ្ជាទិញធំៗរបស់ក្រុមហ៊ុនអនឡាញចិន គឺប្រទេសថៃហានទទួលយកគ្រប់លក្ខខណ្ឌទាំងអស់ដែលប្រទេសចិនបញ្ចាទិញ ទាំងគុណភាពទុរេន ទាំងរយៈពេលផ្គត់ផ្គង់ បរិមាណគ្រប់គ្រាន់មិនខ្វះខាត ហើយថៃអាចផ្គត់ផ្គង់ទៀងទាត់ទាត់គ្រប់ចំនួនទុរេន ដែលប្រទេចិនចង់បាន។
ប្រទេសថៃជាប្រទេស ដែលមានប្រជាជនច្រើន ដែលជាសក្តានុពលមួយល្អនៅក្នុងការផលិត កសិផលទុរេន ដែលជាហេតុធ្វើអោយទំហំនៃការផ្គត់ផ្គង់ផលិតផលទុរេនក៏បានកាន់តែធំផងដែរ។ ដោយឡែករដ្ឋថៃក៏មានចំណែកនៅក្នុងការចូលរួបបំផុសចលនាទីផ្សារ និងគាំទ្រផ្នែក SME ក្នុងការជួយឧបបត្ថមដល់អាជីវកម្មដំបូងផងដែរ។
គួរបញ្ចាក់ផងដែរថា Alibaba ជាអធិរាជអនឡាញលេខ១ និង JD.com គឺជាស្តេចត្រាញ់លេខ ២ នៅក្នុងវិស័យការលក់អនឡាញនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនទាំងពីរនេះបានរកចំណូលអោយនប្រទេសចិន និងប្រទេសនានាផ្សេងទៀតបានជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕