មិន​នឹកស្មានថា កីឡាប្រដាល់​ Floyd រកចំណូលបាន​តែពី​ប្រដាល់នោះ តាមពិត​គាត់​រកលុយពីជំនួញដ៏ធំ​របស់គាត់

Floyd Mayweather គឺជាកីឡាករប្រដាល់ម្នាក់ដែលល្បីល្បាញ ហើយក៏ជាកីឡាករដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៩នេះ។ បើតាមសារពត៌មានបរទេសបានបង្ហាញថា ទ្រព្យសម្បត្តិរបស់ Floyd បានកើនឡើងដល់៣៨០លានដុល្លាសហរដ្ឋអាមេរិកឯណោះ។

ប៉ុន្តែសាធារណៈភាគច្រើនដឹងត្រឹមថាកីឡាករ Floyd Mayweather មានអាជីពជាអ្នកប្រដាល់ ហើយចំណូលទាំងអស់បានមកពីការឡើងប្រដាល់របស់លោកតែប៉ុណ្ណោះ។ តាមពិតមិនមែនដូចអ្វីដែលសាធារណៈជនភាគច្រើនគិតឡើយ គាត់មានអាជីវកម្មមួយដែលជាប្រភពចំណូលដ៏ធំសម្រាប់គាត់។

ក្រៅពីអាជីពប្រដាល់ Floyd Mayweather ក៏មានអាជីវកម្មមួយគឺបើកក្លិបប្រដាល់ ដែលមានឈ្មោះថា Mayweather Boxing Club។ ក្លិបនេះមានទទួលបង្ហាត់ បង្រៀនដល់អ្នកដែលស្រលាញ់ផ្នែកប្រដាល់ និងចង់ក្លាយជាអ្នកប្រដាល់អាជីព។ ក្លិបនេះហើយដែលមានទាញចំណូលដល់ Floyd យ៉ាងច្រើនធ្វើអោយគាត់អាចគ្រងតំណែងជាកីឡាករមានជាងគេក្នុងពិភពលោក៕