ពិបាកក្នុងរកទំនិញបោះដុំដែលមានតម្លៃធូថ្លៃ និងគុណភាពដែរទេ មានផ្សារចំនួន៥ក្នុងស្រុកដៃរបោះដុំទំនិញល្អៗ
នៅប្រទេសថៃ ក្រៅពីអ្នកអាចទិញទូទៅបានក្នុងតំលៃថោកហើយ អ្នកក៏អាចរកទិញឥវ៉ាន់ប្រេនៗ សុទ្ធៗ បាននៅក្នុងផ្សារទំនើប បានតំលៃធូរថ្លៃផងដែរ ។ តើគួរទៅរកទិញនៅកន្លែងណាខ្លះ?
១.ផ្សារទំនើប Icon Siam
ផ្សារទំនើបដែលទើបតែបើកថ្មីបំផុតជាងគេ មានលក្ខណៈទំនើបប្រណិតខ្លាំង គ្រាន់តែចូលទៅដល់ភ្លាម នឹងទទួលអារម្មណ៍ ហាក់ចូលក្នុងសណ្ឋាគារផ្កាយ៥អញ្ជឹងនោះដែរ។ ផ្សារនេះមានទីតាំងនៅ តំបន់ខ្លងសាន នៅជិតម្តុំឆៃណាថោន យ៉ោវ៉ារ៉ាជ។ បើសិនអ្នកធ្វើដំណើរតាមរថភ្លើង អ្នកអាចជិះរថភ្លើងលើអាកាស BTS ហើយឈប់នៅស្ថានីយ៍ សាផានតាក់ស៊ីន រួចរកផ្លូវចេញលេខ២ បន្ទាប់មកដើរទៅរកជិះទូកបន្តហ្វ្រីទៅទៅផ្សារទំនើប Icon Siam។
២.ផ្សារទំនើប Central World
អាចចាត់ទុកបានថាជាផ្សារទំនើបរាប់ទសវត្សមួយដែលអាចឈរជើងបានយូរនិងរឹងមាំ។ ផ្សារនេះមានទីតាំងនៅម្តុំប្រាទូណាម។ ហើយរុំព័ទ្ធទៅដោយផ្សារទំនើបផ្សេងៗដូចជា Platinum, BigC, the market។ អ្នកអាចទៅដល់ទីនោះបានដោយជិះរថភ្លើងលើអាកាស BTS រួចចុះនៅស្ថានីយ៍ ឈិតឡុម ផ្លូវចេញលេខ១។
៣.ផ្សារទំនើបសាយ៉ាមផារ៉ាហ្គន
មានទៅតាំងនៅកណ្ដាលទីក្រុងបាងកក ជាផ្សារទំនើបដែលពេញនិយមខ្លាំងមិនថាភ្ញៀវជាតិនោងអន្តរជាតិ។ បើសិនអ្នកចង់ទៅទីនោះអោយជិះរថភ្លើងលើអាកាស BTS រួចឈប់នៅស្ថានីយ៍សាយ៉ាម ច្រកចេញ៣។
៤.ផ្សារទំនើបអេមខ្វធែរ៍ (Emquartier)
ផ្សារនេះបង្កើតឡើងក្រោយផ្សារ Icon Siam បន្តិច ប៉ុន្តែម្ចាស់តែមួយជាមួយផ្សារ Siam Paragon ។ មានទីតាំងនៅម្តុំតំបន់ប្រមភុង ដោយអ្នកអាចជិះរថភ្លើងលើអាកាស BTS ប្រមផុង ច្រកចេញលេខ១។
៥.ក្រុមផ្សារទំនើប Central plaza
ផ្សារទំនើបមួយនេះបានពង្រីកសាខាយ៉ាងច្រើនទៅតាមតំបន់ និងតាមខេត្តផងដែរ។ អ្នកអាចឃើញផ្សារទំនើបតាមតំបន់ដូចជាង Central plaza rama9, Central plaza Ladprao bangna ជាដើម ។ ភាគច្រើនផ្សារទំនើបទាំងនេះមានទីតាំងជិតទីប្រជុំជន ស្ថានីយ៍រថភ្លើងក្រោមដី MRT ឬ រថភ្លើងលើអាកាស BTS៕