សេវាកម្មអ៊ីនធើណេតនៅកម្ពុជាកំពុងមានល្បឿងខ្សោយ ទើបធនាគារ AIIB បានផ្តល់កម្ចី៧៥លាន$ ដើម្បីជម្រុញវិស័យសេវាកម្មអ៊ីនធើណេតនៅកម្ពុជា
ធនាគារ Asian Infrastructure Investment Bank-AIIBហៅកាត់ AIIB ឬហៅថាធនាគារវិនិយោគហេដ្ឋានរចនាសម្ព័ន្ធអាស៊ី បានសម្រេចផ្ដល់ប្រាក់កម្ចីចំនួន៧៥លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Cambodia Fiber Optic Communication Network Co., Ltd ដែលហៅថា(CFOCN) ក្នុងគោលបំណងជំរុញវិស័យអ៊ីធើណឺតល្បឿនលឿននៅកម្ពុជា។
នៅក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុន CFOCN ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អភិវឌ្ឍន៍អ៊ីនធើណឺតល្បឿនលឿននៅកម្ពុជា បានឲ្យដឹងថាគម្រោងនៃការនិយោគនេះ គឺផ្ដោតសំខាន់ទៅលើបណ្តាញខ្សែអុបទិកអូសតាមក្រោមដី ដើម្បីផ្គត់ផ្គង់លើសេវាអ៊ីនធើណែត ដែលគ្រប់ដណ្តប់នៅគ្រប់រាជធានី ខេត្ត និងតំបន់ទីជនបទមួយចំនួននៅទូទាំងប្រទេសកម្ពុជា ដែលមានចម្ងាយសរុបប្រមាណ២០០០គីឡូម៉ែត្រ។
គួរជម្រាបថា ការវិនិយោគរបស់ធនាគារ AIIBដែលមានទំហំទឹកប្រាក់៧៥លានដុល្លារនេះ គឺត្រូវបានគេរំពឹងទុកថា អាចនឹងជួយចូលរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍នៅកម្ពុជា (ICT) បានយ៉ាងល្អប្រសើរ ជាពិសេសនៅតាមគោលដៅសំខាន់ៗ នៅក្នុងរាជធានី ក្រុង ទីប្រជុំតាមខេត្តបាន១០០ភាគរយ ហើយនៅតាមទីជនបទ អាចបានប្រមាណ៧០ភាគរយ៕