តោះមកស្វែង​យល់ពីក្រុមហ៊ុនទាំង​៤ប្រភេទ​ ដែលបានរកដំណោះ​ស្រាយ​ជួយ​ដល់ពលរដ្ឋទូទៅក្នុង​ជីវភាព​ប្រចាំថ្ងៃ

បច្ចុប្បន្នមានក្រុមហ៊ុន​ជាច្រើន ​ដែលកំពុង​បម្រើ​សេវាកម្មផ្សេងៗជូន​ដល់ប្រជាពលរដ្ឋ ប៉ុន្តែមាន​សេវាកម្ម​មួយ​ចំនួន​មិន​បាន​ផ្តល់នូវអត្ថប្រយោជន៍ជូន​ដល់ប្រជាពលរដ្ឋ​ច្រើននោះទេ​ ក្នុងនោះមាន​ក្រុមហ៊ុន​៤ ដែល​កំពុង​បម្រើសេវាកម្ម​យ៉ាងល្អ​សម្រាប់ប្រជាពលរដ្ឋ។

១.ក្រុមហ៊ុន Deuk Express

ដឹក-Deuk ជាក្រុមហ៊ុនដឹកជញ្ជូនស្តង់ដារថ្មីឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាំមកជាមួយនូវដំណោះស្រាយនិងការសិក្សាស្វែងយល់យ៉ាងលំអិតដើម្បីជួយសំរួលដល់ ម្ចាស់អាជីវកម្ម ម្ចាស់ហាងអនឡាញ និង ម្ចាស់ម៉ាកយីហោផ្សេងៗទទួលបានសេវាកម្មដឹកជញ្ជូនទំនិញទៅឲ្យអតិថិជន ដោយមានទំនុកចិត្តបំផុត រហ័សទាន់ចិត្តបំផុត ជាមួយតម្លៃសមរម្យបំផុតប្រកបដោយជំនាញនិងក្រមសិលធម៌ខ្ពស់។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ក្រុមហ៊ុន ដឹក-Deukនឹងបញ្ចុះតម្លៃ១០%លើសេវាកម្មរបស់ខ្លួន រួមជាមួយការផ្ដល់ជូនកាដូជាច្រើន។

២.ក្រុមហ៊ុន Cas-Biz

Cas-Biz Technology ជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកQuickBooks ដែលជាកម្មវិធីគណនេយ្យដ៏ល្អមួយសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមហើយអាចជួយអ្នកសន្សំសំចៃពេលវេលានិងប្រាក់ ក៏ដូចជាធ្វើមាត្រដ្ឋានជាមួយអាជីវកម្មរបស់អ្នក។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា Cas-Biz នឹងផ្ដល់ជូនប្រូម៉ូសិនដ៏អស្ចារ្យជាមួយនឹងការសន្សំបានរហូតដល់40% នៅលើផលិតផល QuickBooks និង Sage 50 ដែលអ្នកជ្រើសរើស។

៣.ក្រុមហ៊ុន S-Era Automation

S Era Automation ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រព័ន្ធស្វ័យប្រវត្តិ (Automation) និង កម្មវិធី (Software) សម្រាប់អគារទូទៅការិយាល័យ និង លំនៅដ្ឋាន អោយកាន់តែទាន់សម័យ មានភាពងាយស្រួល សន្សំសំចៃថាមពលអគ្គិសនីនិងដំណើរការដោយស្វ័យប្រវត្តិជាមួយសុវត្ថិភាពខ្ពស់ ។ ក្រុមហ៊ុន S Era Automation បានទទួលសិទ្ធិក្នុងការផ្គត់ផ្គង់និងតម្លើងសម្ភារៈម៉ាក HDL Buspro ដែលជាប្រព័ន្ធស្វ័យប្រវត្តិសំរាប់លំនៅដ្ឋាន (Smart Home) ។

៤.ក្រុមហ៊ុន Wing

វីង បាន​ផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនអតិថិជននូវការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រការទូទាត់តាមប្រព័ន្ធអ៊ីនធឺណេត ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងសេវាកម្មជាច្រើនទៀត វីងក៏ផ្តល់ជូននូវដំណោះស្រាយថវិកា និងដំណោះស្រាយ ចំពោះវិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសផងដែរ៕