ដូចការគ្រោង​ទុក​មែន ក្រុមហ៊ុន​រថយន្ត​ល្បី​ BMW បាន​ត្រៀមខ្លួន​រួចជាស្រេ​ចក្នុងការដំឡើង​រថយន្ត​នៅវៀតណាម​

លោ​កអ្នក​ប្រាកដជាបាន​ស្គាល់ហើយ រថយន្តម៉ាកល្បី​ និង​មានតម្លៃថ្លៃ​នោះ BMW និងគ្រោង​តំឡើងនៅប្រទេសវៀតណាម​នៅពេលខាងមុខ​នេះ។

រោងចក្រតម្លៃ២០០លានដុល្លារនេះមានទំហំផ្ទៃដីសរុប៧.៥ហិចតានៅខេត្ត ក្វាងណាមប្រទេសវៀតណាម មានសមត្ថភាពដំឡើងឡានប្រណិតយីហោបារាំង Peugeot បាន២០,០០០គ្រឿង សម្រាប់លក់ក្នុងស្រុកនិងនាំចេញ។ រោងចក្រនេះជារោងចក្របែបទំនើប និងប្រើប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តិច្រើន ដើម្បីតម្រូវតាមស្តង់ដារឡានប្រណិត នេះ​បើតាមការចុះផ្សាយពី Vietnamnews។

After Footer (Active) - damrei Mr1 Zone2

Thaco ជាក្រុមហ៊ុនដែលបានចុះកិច្ចសន្យានាំចូល Peugeot ផ្តាច់មុខមកលក់នៅវៀតណាមតាំងពីឆ្នាំ២០១៤ ខណៈដែលឡានបារាំងមួយនេះជាយីហោពេញនិយមមួយនៅវៀតណាម។ កាលពីឆ្នាំ២០១៨ កន្លងទៅ Peugeot 3008 និង5008 ជាម៉ូឌែលលក់ដាច់បំផុត។ ក្រុមហ៊ុនវៀតណាមខាងលើក៏ជាអ្នកនាំចូលឡានប្រណិត BMW មកលក់នៅវៀតណាមកាលពីឆ្នាំ២០១៨ផងដែរ។

ក្រុមហ៊ុនវៀតណាមនេះក៏ធ្លាប់បាននាំចេញឡាន Mazda ដែលដំឡើងនៅវៀតណាម សម្ភារៈប្រើក្នុងឡាន គ្រឿងបន្លាស់ និងឡានមួយចំនួនទៀតទៅកាន់ប្រទេស កូឡូមបៀ កូរ៉េខាងត្បូង ម៉ាឡេស៊ី រូស្ស៊ី កាហ្សាស្ថាន ឡាវ មីយ៉ាន់ម៉ា និងកម្ពុជាកាលពីឆ្នាំ២០១៣៕