ក្រោយ​បញ្ចេញ​បច្ចេកវិទ្យាទំនើបៗហើយ ឆ្នាំក្រោយនេះ​ក្រុមហ៊ុន​តូយ៉ូតា គ្រោង​ចេញ​មុខ​ងារម៉ាស៊ីន​ទំនើប២ទៀត

បន្ទាប់ពីមានការ​តំឡើង​នូវបច្ចេកវិទ្យាទំនើប​ៗហើយនោះ ក្រុមហ៊ុន​តូយ៉ូតា​ ដែលជាក្រុមហ៊ុន​ធំលំដាប់​ពិភពលោកនោះ កំពុង​ផលិត​មុខ​ងារ​សំខាន់ៗ២របស់គ្រឿង​ម៉ាស៊ីន​ ហើយគ្រោង​នឹងដាក់ឲ្យ​ដំណើរនៅឆ្នាំ​២០២០ខាងមុខនេះ។

ឆ្នាំ២០២០ ខាងមុខនេះក្រុមហ៊ុនឡានលេខមួយ Toyota នឹងចេញប្រព័ន្ធសុត្ថិភាពទំនើបៗពីរថ្មីមិនធ្លាប់មាន ដើម្បីការពារអតិថិជនជាមួយបច្ចេកវិទ្យាពន្លត់ម៉ាស៊ីនស្វ័យប្រវត្តិ និងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ។

Toyota ឲ្យដឹងថា ឡានជំនាន់ក្រោយៗដែលបំពាក់មុខងារពន្លត់ម៉ាស៊ីនស្វ័យប្រវត្តិនេះ នឹងធ្វើការជាមួយ Smart Key នៅពេលដែលម៉ាស៊ីនធ្វើការប៉ាន់ស្មានថាម៉ាស៊ីនបញ្ឆោះចោល ហើយឡានឈប់រត់ទៅមុខ នោះម៉ាស៊ីននឹងឲ្យសញ្ញាទៅ Smart Key ដើម្បីបញ្ចេញសម្លេងរំលឹកលើកូនសោ ហើយពន្លត់ម៉ាស៊ីនខ្លួនឯងតែម្តង។ Toyota មិនទាន់បញ្ជាក់ថា ឡាននឹងវាយតម្លៃម៉ាស៊ីនរយៈពេលប៉ុន្មានទេមុននឹងពន្លត់ ហើយក៏មិនទាន់បញ្ជាក់ថាប្រព័ន្ធស្វ័យប្រវត្តិនេះធ្វើការនៅពេលមនុស្សកំពុងនៅក្នុងឡាន ឬនៅពេលដែលគេបញ្ឆេះឡានចោលឬយ៉ាងណា។

ប្រព័ន្ធសុវត្ថិភាពមួយនេះស្រដៀងគ្នានឹងឡានផ្សេងទៀតដូចជា Jaguar XF គ្រាន់តែឡានរបស់ក្រុមហ៊ុន Jaguar នឹងពន្លត់ម៉ាស៊ីននៅពេលដែលឡានចត ។អ្វីដែលពិសេសសម្រាប់ប្រព័ន្ធស្វ័យប្រវត្តិរបស់ Toyota នេះ នឹងផ្ញើការរំលឹកទៅកាន់ App លើស្មាតហ្វូន។

ចំពោះមុខងារចូលចតដោយស្វ័យប្រវត្តិ ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការកកិតនៃកង់ឡាន ប៉ុន្តែវាមានតែនៅលើម៉ូឌែលដែលបំពាក់ហ្វ្រាំងអេឡិចត្រូនិកតែប៉ុណ្ណោះ។ Toyota បញ្ជាក់ថា នៅពេលដែលអ្នកបើកបរចេញពីឡានហើយមិនបានចតឡានតាមចំណត នោះបច្ចេកវិទ្យានេះនឹងបញ្ជាឡានឲ្យចូលចតដោយខ្លួនឯង។

Toyota មិនបានបញ្ជាក់ថា នឹងចេញបច្ចេកវិទ្យាទំនើបនេះលើម៉ូឌែលមួយណាទេ ប៉ុន្តែ Toyota ច្បាស់ថានឹងចេញវាបន្ទាប់ពីឆ្នាំ២០២០៕