ទីតាំង​កម្សាន្ត​មួយកន្លែង​នៅកណ្តាល​បឹង​កក់​ មានទីកន្លែង​អង្គុយ​លំហែ​ខួរក្បាល​ និង​ស្តាប់​តន្ត្រីយ៉ាង​រំភើយ​

នៅក្នុងតំបន់បឹងកក់នៃគម្រោង​ Phnom Penh City Center ជាកន្លែងប្រមូលផ្ដុំដោយ​ហាងអាហារជាច្រើន ព្រមទាំងកន្លែងកម្សាន្តជាច្រើនផងដែរ។ យ៉ាងណាមិញ បងប្អូនអ្នកភ្នំពេញមួយចំនួនមិនទាន់ដឹងទេថា នៅទីនោះក៏មានកន្លែងមួយដែលពួកយើងចង់ណែនាំសម្រាប់ លោកអ្នកសម្រាកលំហែអារម្មណ៍ ឬបន្ទាប់ពីការហត់នឿយពីការងារ​ ដោយមានភ្លេងតម្រ្តីកំដរអារម្មណ៍​​​ និងមានអ្វីពិសេសៗជាច្រើនទៀត។

កន្លែងនោះគឺ មានឈ្មោះថា ”រង់ចាំ Restaurant & Lounge”  ដែលជាភោជនីយដ្ឋានមួយក្នុងតំបន់បឹងកក់ដែលស្ថិតនៅចំកណ្ដាលរាធានីភ្នំពេញ។” រង់ចាំRestaurant& Lounge”ជាបារមួយកន្លែងដែលសាកសមសម្រាប់ឲ្យលោកអ្នកជ​ជែកកំសាន្ដជាមួយមិត្តភក្ដិ បងប្អូន ក្រុមគ្រួសារ ដែលយើងអាចហៅម្យ៉ាងទៀតថា កន្លែងលំហែអារម្មណ៍ព្រោះ មានតន្រ្តីប្រគុំផ្ទាល់បែប “ឃ្លែស៊ិក”​ នឹង “រ៉ូមែនទិក” ជារៀងរាល់ថ្ងៃ ហើយព័ទ្ធជុំវិញដោយពន្លឺភ្លើងរ៉ូមែនទិកអមជាមួយបរិយាកាសងាកទៅរកអតីតកាល។​ លោកអ្នកអាចទទួលទានរសជាតិស្រាក្រហមជាច្រើនប្រភេទ និងមាននូវស្រាក្រឡុកដែលផលិតដោយដៃដែលមានរសជាតិយ៉ាងពិសេសខុសផ្លែកពីគេ​ផងដែរ។

ជាការពិតណាស់ បើយើងមើលទៅទិដ្ឋភាពនៃ ភោជនីយដ្ឋាន រង់ចាំRestaurant& Lounge គឺជាកន្លែងមួយដ៏សាកសមបំផុតសម្រាប់បំពេញនូវតម្រូវការរបស់លោកអ្នក ដែលមានអារម្មណធុញថប់ sad ឬក៏ stress បន្ទាប់ពីការហត់នឿយពីការងារ​ ព្រោះពេលពួកគាត់មានអារម្មណ៍បែបនេះ ពួកគាត់ត្រូវការកន្លែងមួយសម្រាប់ស្ដាប់ភ្លេងតន្រ្តី នឹងក្រេបស្រា​ដើម្បីរំសាយអារម្មណ៍ និងប្ដូរអារម្មណ៏របស់ពួកគាត់ទៅរកភាពសប្បាយៗ​ ដូច្នេះ “រង់ចាំ Restaurant& Lounge”គឺជាកន្លែងមួយ ដែលមិនគួរមើលរំលងឡើយ។

​លើសពីនេះ ភោជនីយដ្ឋានក៏មានអាហារឆ្ងាញ់ៗផងដែរ ជាពិសេសបើបានទៅដល់ទីនោះកំភ្លេចសាកល្បងជាមួយ “ថ្លើមក្ងាន់” នៅទីនោះផង​ដែលជាអាហារសុខភាពផងដែរ៕