Hongmeng OS ចាប់ផ្ដើមល្បីឈ្មោះឡើងកាលពីដើមខែមិថុនានាពេលដែល Huawei ជួបរឿងចម្រូងចម្រាស់ជាមួយនឹងរដ្ឋាភិបាលអាមេរិក ដោយមានការចុះផ្សាយជាច្រើនបង្ហាញថា OS ថ្មីនេះនឹងទៅជំនួស Android ក្នុងករណីដែល Google ផ្ដាច់ License របស់ Android ពី Huawei។
ប៉ុន្តែមួយរយៈក្រោយមកស្ថានការណ៍ប្រែជាធូរស្រាល ហើយក៏មានដំណឹងផ្លូវការពីក្រុមហ៊ុន Huawei ថា OS ថ្មីនេះមិនមែនបង្កើតឡើងដើម្បី ជំនួសឱ្យ Android នោះទេ តែផលិតឡើងដើម្បីដាក់លើឧបករណ៍ផ្សេងរបស់ខ្លួនទៅវិញទេ។ ស្មាតហ្វូនដែលដំណើរការដោយ Hongmeng OS ទៅវិញ ដោយគ្រោងនឹងបញ្ចេញជាផ្លូវការនៅចុងឆ្នាំនេះហើយ។
កាសែតរដ្ឋចិនដដែលនោះបានលើកឡើងថា ស្មាតហ្វូនដើរដោយ OS សម្រិតសម្រាំងដោយ Huawei ផ្ទាល់នេះ ជាស្មាតហ្វូនធុនកណ្ដាលដែលមានតម្លៃប្រមាណ ២ពាន់យ័ន ឬ ប្រហាក់ប្រហែល២៨៨ដុល្លារអាមេរិក។ជាមួយគ្នានេះផងដែរ Global Times ថា Huawei អាចនឹងបង្ហាញមុខមាត់របស់ Hongmeng OS នៅក្នុងសន្និសីទជួបជុំក្រុមអ្នកសរសេរកម្មវិធីរបស់ខ្លួនប្រចាំឆ្នាំ នៅថ្ងៃទី៩ខែសីហានេះ។
មកទល់នឹងពេលនេះ ខាង Huawei មិនទាន់ចេញមុខបកស្រាយយ៉ាងណានោះទេសម្រាប់ការលើកឡើងរបស់សារព័ត៌មានរដ្ឋចិនខាងលើនេះ។ តែគេជឿរថា Huawei ត្រៀមខ្លូនក៏ដូចជាអភិវឌ្ឍ OS ផ្ទាល់ខ្លួនរួចជាស្រេចហើយ៕