សេដ្ឋីមាន​លុយ​ច្រើន​បំផុត​នៅ​ឥណ្ឌា​ បាន​ឲ្យដឹងថា អាជីកម្មដែលជោគ​ជ័យ​ត្រូវ​ហ៊ានទទួលហានិភ័យ និងការិះគន់​

នៅពេលដែលនិយាយដល់អ្នកជំនួញឥណ្ឌា ដែលទទួលបានជោគជ័យ គឺគេតែងតែនឹកឃើញពលោក Ratan Naval Tata ដែលអ្នកជំនួញ និងជាអ្នកវិនិយោគដ៏ល្បីល្បាញបំផុតមួយ ប្រចាំប្រទេសឥណ្ឌា​ ព្រមទាំងជាប្រធានក្រុមហ៊ុនឡានដ៏ល្បី Tata Trusts ផងដែរ។

ហើយអ្នកជំនួញវ័យ៨១ រូបនេះ ក៏ធ្លាប់ទទួលបានពានរង្វាន់សហគ្រិនឆ្នើមពីរលើកនៅក្នុងប្រទេសឥណ្ឌាផងដែរ។ទាក់ទិននឹងភាពជោគជ័យនៅក្នុងការធ្វើមុខជំនួញ និងវិនិយោគ សហគ្រិនចាស់វស្សាខាងលើនេះ បានលើកឡើងយ៉ាងដូច្នេះថា ​ “បើចង់ឲ្យអាជីវកម្មអ្វីមួយទទួលបានជោគជ័យ គ្រប់សហគ្រិន​ត្រូវតែហ៊ានប្រថុយនឹងហានិភ័យ​ និងទទួលយកមតិរិះគន់ពីអ្នកដទៃ។ លោកបានពន្យល់ដូចខាងក្រោមៈ

ទី១​​ហ៊ានទទួលហានិភ័យ៖

​លោក Ratan Naval Tata បានលើកឡើងថា ការប្រឈមមុខនឹងហានិភ័យ ចេញបើកអាជីវកម្ម ឬវិនិយោគអ្វីមួយ ក្នុងនាមយើងជាអ្នកដឹកនាំម្នាក់ៗត្រូវតែមានជំនឿលើអ្វីដែលខ្លួនចង់ធ្វើ។ជាក់ស្តែងដូចការវិនិយោគរបស់គាត់នៅក្នុងក្រុមហ៊ុនឡាន Land Rover​និងក្រុមហ៊ុន Fordអញ្ចឹង។នៅពេលនោះក្រុមហ៊ុន ទាំងពីរនោះត្រូវបានជាប់គាំង តែលោកហ៊ានប្រថុយដាក់ចូលក្រុមហ៊ុនឡាននោះ ទើបធ្វើឲ្យគាត់ចំណេញទ្វេដង។

ទី២ទទួលយកមតិរិះគន់ពីអ្នកដទៃ៖

កំពូលអ្នកជំនួញរូបនេះ ​​ បានរៀបរាប់ថា “ការរិះគន់និងការវិនិច្ឆ័យគឺជៀសមិនរួចទេ ហើយមិនថាអ្នកធ្វើអ្វីមួយបានល្អប៉ុណ្ណានោះទេ តែងតែមានអ្នកដែលមិនពេញចិត្ត និងអ្នកពេញចិត្ត។ ​គាត់បានសង្កត់ធ្ងន់ថា” មានមនុស្សមិនជោគជ័យជាច្រើន ព្រោះតែពួកគេ​ បោះបង់ចោល នៅពេលដែលមានអ្នករិះគន់ ​និងមិនមានការគាំទ្រ។ ហើយក៏មានមនុស្សមានគំនិតច្នៃប្រឌិតជាច្រើន ដែលពួកគេ បោះបង់ក្តីសុបិន្តចោល ពីព្រោះមានសំឡេងមនុស្សរាប់លាននាក់ ប្រាប់ពួកគេថា មិនអាចដំណើរការទេ។ទោះយ៉ាងណាលោក Tata ជឿជាក់ថា​ មនុស្សម្នាក់គួរតែទទួលយកការរិះគន់ជាជំហាន ៗ ហើយប្រើវាជាឧបករណ៍ដើម្បីជំរុញការខិតខំ។

រាល់ការរិះគន់ទាំងអស់ អាចប្រែក្លាយទៅជារឿងជោគជ័យ ដែលជាអ្វីដែលយើងគួរព្យាយាមធ្វើជាជាងបោះបង់ចោលនៅពេលដែលមនុស្សសង្ឃឹមថាអ្នកនឹងធ្វើបាន៕