ចុមយក្ស! តារាថៃ Pun Janprama ផ្លាស់ប្ដូរស្ទាយ៍សក់ថ្មីក្រោយសាកផ្នួសចប់ប្លែកខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងល្បីឈ្មោះក្នុងរឿង «បុព្វេសន្និវាស» លោក Pun Janprama ដែលបានបាត់មុខមួយរយៈពីសិល្បៈ ដោយសារលោកបានចំណាយពេលសាងផ្នួសបួសជាព្រះសង្ឃ ដើម្បីសងគុណមាតាបិតា ធ្វើឲ្យហ្វេនៗជាច្រើននឹករលឹកលោកយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញថ្មីៗនេះ លោកបានក៏បានបង្ហាញខ្លួនសារជាថ្មី ក្រោយពេលបញ្ចប់ការសាងផ្នួសអស់មួយរយៈពេលមក ក្នុងនោះលោកបានត្រឡប់មកវិញជាមួយនិងស្ទាយ៍ម៉ូតសក់ថ្មីពណ៍ប្រផេះយ៉ាងកាលីប មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ រហូតដល់អ្នកខ្លះហៅលោកថាប៉ាអ៊ុំទៀតផង។

យ៉ាងណាមិញថ្វីត្បិតតែការផ្លាស់ប្ដូរស្ទាយ៍ពណ៍សក់លើកនេះ ធ្វើឲ្យលោកមានមុខមាត់ប្រែទៅជារៀងចំណាស់បន្ដិចក៏ពិតមែន តែមើលទៅនៅតែសង្ហាមិនចាញ់កាលពីមុននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី