អធិកអធមណាស់! តោះទៅទស្សនាទិដ្ឋិភាពមង្គលការតារាចម្រៀង ទៀងមុំ សុធាវី យប់មិញទាំងអស់គ្នា!

កាលពីម្សិលមិញនេះ តារាចម្រៀងសម្លេងស្រទន់ ទៀងមុំ សុធាវី បានរៀបចំកម្មវិធីមង្គលការរបស់ខ្លួន ដែលប្រព្រឹត្តទៅយ៉ាងអធិកអម មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ តាមប្រភពបានបញ្ជាក់ថា មង្គលការរបស់តារាស្រីរូបនេះ បានរៀបចំឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងបានអញ្ជើញសុទ្ធតែអ្នកមានមុខមានមាត់នៅក្នុងសង្គម និងរង្វង់សិល្បៈជាច្រើនមកចូលរួមថែមទៀតផង។

តាមរយៈទិដ្ឋិភាពក្នុងមង្គលការនោះផងដែរ មហាជននិងអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ ក៏បាននាំគ្នាបង្ហាញអារម្មណ៍ និងចូលរួមអបអរសាទរ ដែលទីបំផុតតារាស្រីរូបនេះ សម្រេចក្ដីស្រមៃជាមួយគូស្នេហ៍ក្លាយជាប្ដីប្រពន្ធគ្នាហើយ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី