មិនដែរដឹងសោះ! ឆន សុវណ្ណរាជ មានក្មួយស្រីម្នាក់ស្រស់ស្អាតខ្លាំងណាស់​ នរណាឃើញដឹងតែលង់ហើយ!(មានរូបភាព)

កាលពីពេលថ្មីៗនេះ ហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញការចាប់អារម្មណ៍ ទៅលើក្មួយស្រីរបស់តារាចម្រៀងល្បីឈ្មោះលោក ឆន សុវណ្ណរាជ ក្រោយពេលដែលលោកផុុសរូបអបអរថ្ងៃកំណើតនាង។

ក្នុងនោះផងដែរ គ្រប់គ្នាបាននាំគ្នាសរសើរពីរូបសម្រស់របស់ក្មួយស្រីលោក ឆន សុវណ្ណរាជ ពិតជាស្រស់ស្អាតខ្លាំងណាស់ មិនថាទម្រង់មុខឬក៏ច្រមុះនោះទេ គឺស្រួចស្អាតខ្លាំងតែម្ដង នរណាឃើញក៏លង់គ្រប់គ្នាដែរ។

លើសពីនេះទៅទៀត មហាជនជាច្រើនក៏បាននាំគ្នាសរសើរលោក ឆន សុវណ្ណរាជ ដែលមានក្មួយស្រីយ៉ាងស្រស់ស្អាត តែបែរជាពូកែលាក់មិនដែលបង្ហាញឲ្យហ្វេនៗបានស្គាល់ទាល់តែសោះ ទើបតែពេលនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី