មិនសរសើរមិនបាន! VJ Woosen អាយុជិត៤០ឆ្នាំទៅហើយ តែនៅធ្វើហ្វេនៗចាប់អារម្មណ៍ខ្លាំងដដែល!(មានរូបភាព)

ជាការពិតណាស់ បច្ចុប្បន្ននេះតារាសម្ដែងថៃស្រី VJ Woosen មានអាយុ៣៨ឆ្នាំហើយ ក៏ប៉ុន្ដែនាងនៅតែរក្សារប្រជាប្រិយភាព នៅខ្លាំងដដែល មិនអន់ថយនោះទេ ពោលគឺនៅតែមានអ្នកគាំទ្រច្រើនដដែល។

មិនត្រឹមតែអ្នកគាំទ្រនោះទេ សូម្បីតែរូបសម្រស់របស់តារាស្រីរូបនេះ ក៏នៅតែរក្សា មើលទៅនៅតែក្មេងជាងវ័យនិងស្រស់ស្អាតខ្លាំង ជាពិសេសនោះគឺរូបរាងដ៏ស្រឡូនរបស់នាង នៅតែទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់ហ្វេនៗ ដល់ថ្នាក់ក្មេងស្រីៗមួយចំនួនសុំខ្មាស់ទៀតផង។

គួរបញ្ជាក់ផងដែរថា កន្លងមក VJ Woosen បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែតទាក់ទងនិងការថែទាំរូបសម្រស់នេះ ថា ញ៉ាំទឹកឲ្យច្រើន ញ៉ាំផ្លែឈើ និង ហាត់ប្រាណ ហើយជាពិសេស​គឺការ ធ្វើឲ្យខ្លួនឯងមានអារម្មណ៍ស្រស់ថ្លា ទោះបីជាហត់នឹងការងារក៏ត្រូវតែមើលថែផ្លូវចិត្តខ្លួនឯងឲ្យបានល្អដែរ៕

តោះ! ចង់ដឹងថាសម្រស់ VJ Woosen ស្រស់ស្អាតខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី