ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew មិនត្រឹមតែមានទេពកោសល្យខាងវិស័យសិល្បៈយ៉ាងបិុនប្រសប់នោះទេ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង។
ជាក់ស្ដែងថ្មីៗនេះ Taew បានបង្ហាញខ្លួនជាមួយនិងឈុតរ៉ូបវាលខ្នងពណ៍បៃតងចាស់យ៉ាងស្រស់ស្អាត អមជាមួយនិងផាត់មុខធ្វើសក់យ៉ាងស្រស់ស្អាតទៀត ធ្វើឲ្យរូបសម្រស់នាងនៅពេលនោះពិតជាស្រស់ស្អាតខ្លាំងណាស់ ហ្វេនៗណាឃើញហើយកលាន់មាត់សរសើរពីរូបសម្រស់នាងនៅក្នុងឈុតមួយនេះដែរ។
គួរបញ្ជាក់ផងដែរថា ឆ្នាំថ្មី២០២០នេះ Taew កំពុងតែត្រៀមខ្លួនថតខ្សែភាពយន្តថ្មី ហើយហ្វេនៗជាច្រើនរបស់នាងក៏កំពុងតែទន្ទឹងរង់ចាំទស្សនាគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ដឹងថាឈុតរ៉ូបដែល Taew បង្ហាញថ្មីៗនេះ ស្រស់ស្អាតខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី