គ្រាន់តែផ្ដាសសាយហើយពាក់ម៉ាស់ទៅធ្វើការ! Vincent Wong បែរជាត្រូវគេសង្ស័យឆ្លងវីរុស

បន្ទាប់ពីបានរកឃើញអ្នកឆ្លងវីរុស កូរ៉ូណា ប្រភេទថ្មី ១៨ ករណី នៅក្នុងទឹកដី ហុងកុង ស្ថានភាពវិស័យសិល្បះរបស់ហុងកុង នាពេលនេះក៏មិនខុសពីប្រទេសចិនប៉ុន្មានដែរ ដោយហេតុថា សកម្មភាពរបស់តារាសម្ដែងមួយចំនួនក៏ត្រូវបានផ្អាកបណ្ដោះអាសន្ន។

មែនទែនទៅ សូម្បីតែរឿងភាគថ្មីរបស់តារាសម្ដែងប្រុសរូបសង្ហារ Vincent Wong  “Legal Mavericks 2” ក៏ត្រូវផ្អាកថតមួយរយៈសិនដែរ ដោយហេតុថា តារាសម្ដែងមួយចំនួនហាក់ដូចជាមាន សុខភាពមិនសូវល្អ។ ក្នុងចំណោម អ្នកដែលឈឹនោះក៏មានលោក Vincent Wong  ដែរ ខណៈមនុស្សជាច្រើនបារម្ភថាលោកអាចនឹងឆ្លងវីរុសប្រភេទថ្មីនោះ ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្របារម្មណ៍គឺនៅពេលដែលលោកទៅស្ថានីយទូរទស្សន៍ TVB ក៏ឃើញលោកមានពាក់ម៉ាស់ការពារ។

ឆ្លៀតក្នុងឱកាសនោះលោកក៏បានបញ្ជាក់ប្រាប់ថា “លោកគ្មានឆ្លងវីរុសអ្វីនោះទេ ដើមហេតុមកពីពេលសម្ដែងរឿងភាគលោកមានឃ្លាច្រើនត្រូវនិយាយដែលធ្វើឲ្យលោក ឈឺ ក ហើយយូរៗ ទៅ ក៏ទៅជាផ្ដាសាយ ហើយលោកពាក់ម៉ាស់ដើម្បីការពារខ្លួនរបស់លោកប៉ុណ្ណោះ”។

អត្ថបទដោយ៖ ស្រីពេជ្រ