អីយ៉ា! ឆ្លងឆ្នាំកំណើតឆ្នាំនេះ Taew ទទួលបានភាពកក់ក្ដៅពីគូស្នេហ៍យ៉ាងរ៉ូមែនទិច!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និង លោក Ton Arch បានស្រលាញ់គ្នាអស់រយៈពេល១០ឆ្នាំហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនទៀតផង។

ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ លោក Ton បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលដែលលោកបានបង្ហោះរូបភាព Taew អង្គុយញាំអាហារពេលល្ងាចយ៉ាងរ៉ូមែនទិច និងថែមទាំងមាននំខេកដ៏ស្រស់ស្អាតសំរាប់ Surprise ថ្ងៃកំណើតរបស់នាងទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់ Taew បាននាំគ្នាបង្ហាញអារម្មណ៍រំភើបជំនួសតារាស្រីរូប ព្រោះឆ្លងថ្ងៃកំណើតអាយុ៣១ឆ្នាំរបស់នាង ទទួលបានភាពកក់ក្ដៅពីគូស្នេហ៍ និងរ៉ូមែនទិចទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី