ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កញ្ញា មាស សុខសោភា គឺជាតារាចម្រៀងម្នាក់ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយគ្រប់បទចម្រៀងជាច្រើនរបស់នាងតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា «Feeling better» តែអ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះគឺ បទចម្រៀងថ្មីនេះមិនមែនចេញក្នុងផលិតកម្មថោននោះទេ គឺចេញនៅក្នុងផលិតកម្មមួយមានឈ្មោះថា «Camtrax Music»។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាក្រោយពេលស្ងាត់ចេញបទចម្រៀងក្នុងផលិតកម្មថោនមួយរយៈ តារាចម្រៀងស្រីរូបនេះ បែរជាចេញបទនៅក្នុងផលិតកម្មខាងលើមួយនេះសោះ៕ តោះ! ចង់ដឹងថាបទថ្មីនោះ ពិរោះយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី