អីយ៉ា! ជិតដល់ថ្ងៃមង្គលការហើយ Natalie នៅទៅបង្អួតរាងនៅម៉ាឌីវជាមួយគូស្នេហ៍ទៀត!(មានរូបភាព)

ពិតណាស់ក្រោយពេលទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំមក ពេលនេះតារាសម្ដែងថៃស្រី Natalie និងតារាសម្ដែងប្រុស Fluke Krekpon សម្រេចចិត្តរៀបការនឹងគ្នាហើយ ដែលគ្រោងរៀបចំឡើងនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។

ក្នុងនោះផងដែរ ថ្ងៃមង្គលការកាន់តែខិតជិតមកដល់ ស្រាប់តែថ្មីៗនេះ Natalie និងគូស្នេហ៍ បាននាំគ្នាទៅសាងភាពផ្អែមល្ហែមនៅឯកោះម៉ាឌីវ នឹងថែមទាំងបង្ហាញខ្លួនក្នុងឈុតហែលយ៉ាងស្រស់សុិចសុី បញ្ចេញរាងយ៉ាងស្រឡូនធ្វើឲ្យហ្វេនៗជាច្រើន ពោលពាក្យសរសើរគ្រប់ៗគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈដំណើរកំសាន្តលើកនេះ ហ្វេនៗជាច្រើនក៏បាននាំគ្នាបង្ហាញអារម្មណ៍រំភើប ព្រោះឃើញ Natalie ផ្អែមល្ហែមនិងអនាគតស្វាមីខ្លាំងបែបនេះមុនពេលមង្គលការឈានចូលមកដល់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី