ហ្វេនៗធូរអារម្មណ៍វិញក្រោយដឹងលទ្ធផលតារាថៃ Aom Sushar ធ្លាក់ជណ្ដើរកម្ពស់១០កាំ!(មានរូបភាព)

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនជាច្រើនរបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ Aom Sushar បានបង្ហាញអារម្មណ៍ភ័យព្រួយ ក្រោយពេលដឹងដំណឹងមិនល្អថា តារាស្រីរូបនេះបានធ្លាក់ពីលើជណ្ដើរដែលមានកម្ពស់១០កាំ រហូតរងរបួសនៅជើងយ៉ាងធ្ងន់ធ្ងរទៀតផង។

យ៉ាងណាមិញក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពបង្ហាញពីមុខរបួសនៅត្រង់ជើងរបស់នាង នឹងថែមទាំងសរសេរសារមួយឃ្លារប្រាប់ទៅហ្វេនៗរបស់ខ្លួនថា៖

«ទោះបីជា ធ្លាក់ជណ្តើរ ១០ កាំ ប៉ុន្តែជើង គឺនៅល្អ មិនបាក់នោះទេ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗរបស់តារាស្រីរូបនេះជាច្រើនបាននាំគ្នាមានអារម្មណ៍ធូរស្រាលជាងមុន ប៉ុន្ដែនៅបារម្ភអំពីមុខរបួសរបស់នាង ព្រោះថាពេលនេះនាងមិនទាន់ដើរបាននៅឡើយនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី