អីយ៉ាស់! YangMi នឹងលេចវត្ដមានក្នុងរឿង “និស្ស័យស្នេហ៍ទេវតាបីជាតិ វគ្គ ២”

ប្រិយមិត្តដែលជាអ្នកគាំទ្រនូវរឿងភាគ “និស្ស័យស្នេហ៍ទេវតា ៣ ជាតិ” ច្បាស់ជាដឹងរួចមកហើយថា កាលពីវគ្គ ១ តួឯកស្រីគឺជាតារាស្រីលំដាប់ A របស់ប្រទេសចិន YangMi ដែលនាងសម្ដែងជាតួ BaiQian។ យ៉ាងណាមិញ រឿងភាគ “និស្ស័យស្នេហ៍ទេវតាបីជាតិ វគ្គ ២” ក៏ទើបតែចាក់បញ្ចាំងកាលពីថ្មីៗ កន្លងទៅនេះ និងទទួលបានការគាំទ្រខ្លាំងគួរសម។

អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺ តារាស្រី YangMi នឹងត្រៀមលេចវត្ដមានក្នុងរឿង វគ្គ ២ ក្នុងចន្លោះភាគ ២២ ២៣ និងភាគក្រោយៗ ទៀត ដែលការបង្ហាញខ្លួនរបស់តារាស្រីកូនមួយរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើបយ៉ាងខ្លាំង ជាពិសេសសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រតួអង្គ “BaiQian” តែម្ដង។

ប្រិយមិត្តកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៕

អត្ថបទដោយ៖ ស្រីពេជ្រ