ថ្លៃហួសថ្លែង! ទម្លាយតម្លៃខ្លួនរបស់លោក Kim Soohyun ក្នុងឆ្នាំ2020នេះ! សម្តែង១រឿង លុយខ្ទង់លានដុល្លា!!

លោក Kim Soohyun នឹងលេខមុខនៅក្នុងខ្សែភាពយន្តភាគថ្មីរឿង Psycho but It’s Okay ជាមួយនឹងអ្នកដឹកនាំរឿង “Producer” ដែលលោកធ្លាប់បានធ្វើការជាមួយម្តងរួចមកហើយកាលពីឆ្នាំ២០១៥។ តាមរយៈប្រភពសារព័ត៌មាន ONSEN បានឲដឹងថាលោក Kim Soohyun ទទួលសម្តែងរឿងនេះក្នុងតម្លៃ ១៦៨,០០០ ដុល្លារអាមេរិចក្នុងមួយភាគ។

គួរបញ្ជាក់ផងដែរថាលោក Kim Soohyun បានចាប់ផ្តើមចាប់សម្តែងតាំងពីឆ្នាំ២០០៧មកម្លេះ ហើយលោកមានខ្សែភាគយន្តល្បីល្បាញជាច្រើនរឿងដែលក្នុងនោះរួមមានរឿង Dream High, រឿង Moon Embracing The Sun, និង រឿង My Love From Another Star ។ ចំណែកខ្សែភាពយន្តភាគថ្មីរឿង Psycho but It’s Okay វិញនឹងចាក់ផ្សាយនៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ៖ Sunstar