ជាការពិតណាស់ ទោះបីជាតារាសម្ដែងថៃលោក Push Puttichai និង Jui Warattaya រៀបការកសាងគ្រួសារអស់រយៈពេលយូរ និងគ្មានដំណឹងល្អក៏ពិតមែន តែងាកទៅមើលជីវិតគូស្នេហ៍អ្នកទាំងពីរ នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ក្នុងសកម្មភាពអ្នកទាំងពីរដើរកំសាន្តទៅកាន់កោះម៉ាឌីវ ដោយក្នុងនោះគេបានឃើញ Jui បង្ហាញភាពសិុចសីុរបស់ខ្លួន ពិសេសនោះគឺស្នាមសាក់នៅលើចង្កេះខាងមុខក្រោយរបស់នាងពិតជាទាក់ទាញខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើននាំគ្នាបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាតារាស្រីរូបនេះ មានស្នាមសាក់នៅលើខ្លួន ដែលកន្លងមកនាងក៏មិនដែលបង្ហាញភាពសិុចសីុបែបនេះដែរ៕ តោះ! ចងជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី