កូនល្អមែន! សុគន្ធ និសា Surprise ខួបកំណើតម្ដាយទាំងកណ្ដាលយប់យ៉ាងរំភើប!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែពេលនេះអ្នកនាង សុគន្ធ និសា រៀបការកសាងគ្រួសារហើយក៏ពិតមែន តែអ្នកនាងនៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗដូចមុនដដែល អ្វីដែលពិសេសនោះគឺអ្នកនាងនៅតែមមារញឹកនឹងការងារសិល្បៈផងដែរ។

ជាក់ស្ដែងកាលពីថ្មីៗនេះអ្នកនាង បានធ្វើឲ្យម្ដាយជាទីស្រលាញ់របស់ខ្លួនរំភើបចិត្តយ៉ាងខ្លាំងនៅថ្ងៃខួបកំណើត ដោយក្នុងនោះអ្នកនាងបានរៀបចំនំខួបកំណើតដ៏ស្រស់ស្អាតមួយ គ្រាន់តែចប់ការងារភ្លាមអ្នកនាងក៏យកទៅ Surprise ម្ដាយរបស់ខ្លួនភ្លែតតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់តារាចម្រៀងស្រីរូបនេះ មិនថារវល់នឹងការងារខ្លាំងប៉ុនណានោះទេ នៅតែឆ្លាតពេលធ្វើឲ្យម្ដាយសប្បាយចិត្តខ្លាំងក្នុងថ្ងៃកំណើតរបស់គាត់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី