មិននឹកស្មានសោះ! នៅ សូនីតា និយាយថាក្រោយមានកូន ស្វាមីប្រែប្រួល 180ដឺក្រេ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងស្រីអ្នកនាង នៅ សូនីតា សម្រាលកូនរួចមក គេសង្កេតឃើញជីវិតគ្រួសាររបស់អ្នកនាងកាន់តែមមារញឹកខ្លាំងឡើងៗ ព្រោះត្រូវចំណាយពេលវេលាដើម្បីមើលថៃទាំកូនជាទីស្រលាញ់របស់ខ្លួន។

តែយ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកនាង សូនីតា បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលអ្នកនាង បង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា​ ក្រោយពេលមានកូនស្វាមីរបស់ខ្លួនប្រែប្រួស១៨០ដឺក្រេឯណោះ ដោយមុនពេលមានកូន ស្វាមីរបស់អ្នកនាងនិយាយថាមិនចេះមើលកូននោះទេ តែដល់កូនកើតមក លោកបែរជាមើលតែសឹងតែ៩០%ទៅហើយតែម្នាក់ឯង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ មហាជនជាច្រើននាំគ្នាសរសើរ និងរំភើបចិត្តជំនួសតារាស្រីរូបនេះ ដែលទទួលបានស្វាមីល្អបែបនេះចូលមកក្នុងជីវិត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី