កាលពីថ្មីៗ កន្លងទៅនេះ ក្នុងអ្នកគាំទ្របានចែករំលែកនូវកម្រងរូបភាពជាច្រើនរបស់តារាសម្ដែងស្រីជើងចាស់ Ruby Lin នៅថ្ងៃដែលនាងថតរឿងភាគថ្មីក្នុងថ្ងៃទី ១ នៅលើបណ្ដាញសង្គម Weibo ដែលនេះជារឿងភាគដំបូងដែលនាងទទួលថត ក្រោយសម្រាលកូន។
សម្រាប់រឿងភាគដ៏ថ្មីស្រឡាងមួយនេះ រូបនាង និងចាប់ដៃគូសម្ដែងជាមួយតារាប្រុស Roy Chiu។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងរូបថតដែលបានបង្ហោះមិនមែនមានតែវត្តមានរបស់តារាសម្ដែង និងក្រុមការងារទេ ក៏ប៉ុន្ដែក៏បានឃើញនូវវត្តមានរបស់លោក Wallace Huo ដែលជាស្វាមីរបស់អ្នកម្ដាយកូន ១ នេះផងដែរ។
គេសង្កេតឃើញតារាសម្ដែងប្រុសរូបនេះ ហាក់មើលទៅដូចជាមានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ភរិយាខ្លួន ដោយហេតុថាទីតាំងថតស្ថិតនៅ តៃវ៉ាន់ ហើយបច្ចុប្បន្ននៅទីនោះក៏បានរកឃើញនូវអ្នកដែលផ្ទុកវីរុស កូរ៉ូណា ផងដែរ។ បែបនេះហើយទើប លោក Wallace Huo សុខចិត្តពាក់ម៉ាស់ទៅមើលភរិយាថតរឿងថ្មីដោយផ្ទាល់ពីចម្ងាយ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទី ១ នោះទេ ដែលតារាប្រុសរូបនេះ ទៅមើលភរិយារបស់ខ្លួនថតរឿង ពោលគឺលោកឧស្សាហ៍ទៅជារឿយៗ នៅពេលដែល តារាស្រី Ruby មានថតកម្មវិធី ឬរឿងភាគ៕
អត្ថបទដោយ៖ ស្រីពេជ្រ