កាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០លោក T.O.P ឬ Choi Seung Hyun បានធ្វើការ livestream ក្នុង Instragram របស់លោកផ្ទាល់ព្រមទាំងនិយាយថាលោកមិនចង់ត្រឡប់ទៅប្រទេសកូរ៉េវិញទេ ព្រោះបើលោកធ្លាក់ក្នុងរង្វង់សារព័ត៌មានម្តងទៀត មិត្តភក្តិលោកនឹងទាត់លោកចោល។
T.O.P បានបន្តទៀតថាលោកសង្ឃឹមថាសារព័ត៌មានកូរ៉េនឹងចិត្តល្អជាងនេះ សូមកុំសរសេរផ្តេសផ្តាសពីលោកដោយមិនបានគិតពិចារណា លោកបាននិយាយក្នុង livestream ថា “មនុស្សគឺអាក្រក់ពេកហើយ ដូចនេះយើងត្រូវចេះចែករំលែកក្តីស្រឡាញ់” ហើយមានហ្វេនៗខ្លះសរសេរទៅលោកថា ពួកគេនឹងរងចាំ BIGBANG! លោកក៏ឆ្លើយតបទៅថា “ខ្ញុំក៏នឹងរងចាំដែរ” ។
អត្ថបទដោយ ៖ Sunstar
ប្រភព ៖ kstarlive.com