ផ្អែមល្ហែមណាស់! Mike និង Pooklook ទៅកូរ៉េលើកនេះពិតជាធ្វើឲ្យហ្វេនៗច្រណែនណាស់!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Mike Pattaradet និង Pooklook Fonthip បើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈមក គ្រប់គ្នាតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជារឿយៗ ធ្វើឲ្យហ្វេនៗរំភើបចិត្តខ្លាំងណាស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរមានដំណើរកំសាន្តមួយទៅកាន់ប្រទេសកូរ៉េ ថ្វីត្បិតតែអ្នកទាំងពីរពុំបានថតរូបជាមួយគ្នាក៏ពិតមែន តែក្នុងនោះ Pooklook បានបង្ហោះរូបភាពនិងនិយាយថា Mike គឺជាអ្នកថតរូបឲ្យនាងផ្ទាល់ អ្វីដែលពិសេសនោះក្នុងដំណើរកំសាន្តនៅគេគ្រប់គ្នាឃើញអ្នកទាំងពីរ ពាក់អាវរងារពណ៍លឿងដូចគ្នាទៀតផង។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែតារាសម្ដែងទាំងពីរដួងនេះ បង្ហាញពីទំនាក់ទំនងស្នេហានិងគ្នាក៏ពិតមែន តែមកទល់និងពេលនេះ គ្រប់គ្នាពុំដែលបានឃើញរូបភាពគូរបស់អ្នកទាំងពីរនោះទេ៕ តោះ! ទៅទស្សនារូបភាពក្នុងដំណើរកំសាន្តនៅប្រទេសកូរ៉េរបស់គូស្នេហ៍អ្នកទាំងពីរខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី