ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះអ្នកនាង ពេជ្រ សូលីកា កំពុងតែពរពោះកូនក្នុងផ្ទៃ ហើយក៏កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺបានការមើលថែនិងថ្នាក់ថ្នមពីគូដណ្ដឹងយ៉ាងខ្លាំងថែមទៀតផង។
យ៉ាងណាមិញ បើយើងងាកទៅចាប់អារម្មណ៍លើការតុបតែងខ្លួនរបស់តារាស្រីរូបនេះវិញ ទោះបីជាមួយថ្ងៃទៅមួយថ្ងៃពោះរបស់នាង កាន់តែធំឡើងៗក៏ដោយ តែនាងនៅតែតុបតែងខ្លួន ជាមួយនិងសម្លៀកបំពាក់ទាន់សម័យ មើលទៅពិតជាស្រស់ស្អាតនិងឡូយឆាយខ្លាងណាស់។
មិនត្រឹមតែប៉ុនណោះ សូម្បីតែរូបសម្រស់របស់នាងក៏មិនប្រែប្រួលអ្វីដែល ពោលគឺនៅតែស្រស់ស្អាតខ្លាំង សក្ដិសមជាម្ដាយសម័យថ្មីមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី