១៥ឆ្នាំក្នុងនាមជាសមាជិក Super Junior ឥលូវបានចេញអាល់ប៊ុមទោលហើយ! Donghae ប្រកាសចេញអាល់ប៊ុមទោលនៅចុងខែកុម្ភៈ

កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ LABEL SJ បានប្រកាសថា Donghae នឹងចេញអាល់ប៊ុមបទចម្រៀងទោលជាលើកដំបូងនៅចុងខែកុម្ភៈនេះ។ Donghae បាន debut ក្នុងនាមជាសមាជិកក្រុម Super Junior តាំងពីឆ្នាំ២០០៥មកម្លេះ ។

ក្រៅពីការ promote ជាគូរបស់ Super Junior D&E រួមជាមួយ Eunhyuk នេះទើបតែជាលើកទី១ទេដែល Donghae នឹងចេញអាល់ប៊ុមទោលទោះបីជាលោកបានស្ថិតក្នុងរង្វង់សិល្បៈនេះអស់រយៈពេល១៥ឆ្នាំមកហើយក៏ដោយ ។

អត្ថបទដោយ ៖ Sunstar