ជាការពិតណាស់ ទោះបីជាពេលនេះ តារាស្រី ឡុង ថាវរី ពុំសូវដែលបង្ហាញខ្លួនក្នុងវិស័យសិល្បៈដូចកាលពីមុនក៏ពិតមែន តែនាងនៅតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជននិងហ្វេនៗនាងខ្លាំងដដែល។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ថាវរី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលនាងបង្ហាញសារនិងរូបភាពបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួន នៅពេលដែលត្រូវមិត្តសម្លាញ់ទិញផ្កាកុលាប និងចិញ្ចៀនពេជ្រមួយវង់យ៉ាងស្រស់ស្អាតជូន ដើម្បីលួងចិត្តពេលនាងពិបាកចិត្ត។
ក្នុងនោះ ថាវរី បានរៀបរាប់ថា «ស្គាល់គ្នាយូរហើយមិនស្មានថាចេះ Surprise អូនដល់ថ្នាក់នឹងសោះ ធ្វើសុីផ្លូវអារម្មណ៍ យ៉ាងសាហាវ លេងវគ្គឈុតធំម៉ងឡេីងនេះ ️baby nattyaសំខាន់ទិញរបស់ឲ្យ អូនត្រូវចិត្តទៀត(គឺបាច់ផ្កាកុលាបគាត់ឃើញអូនsad ក៏ទិញកាដូ មកលួងចិត្តអូន បេីដឹងថាsad មានកាដូ លួងចិត្តចឹងsadរាល់ងៃហេីយ ធ្វើឲ្យគេ រំភើបមិនដឹងខ្លួនស្រលាញ់ពេញបេះដូង។»។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើបចិត្តជំនួស តារាស្រីរូបនេះ និងសរសើរនាងដែលមានមិត្តល្អចេះយល់ចិត្តគ្នាខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី