ប្រែហើយ! តារាថៃស្រី Maeya Nonthawan តាំងពីក្លាយជាម៉េម៉ាយមក លេងខ្លួនកាន់តែសុិចសុី!(មានរូបភាព)

ជាការពិតណាស់ តារាសម្ដែង និងជាបវរកញ្ញាឯកថៃ ប្រចាំឆ្នាំ ២០១៤ Maeya Nonthawan ត្រូវបានមហាជនជាច្រើនចាត់ទុកនាងជាម្ដាយដ៏រឹងមាំម្នាក់ ក្រោយពេលដែលនាងបានសម្រេចចិត្តលែងលះប្ដី បន្ទាប់ពីសម្រាលកូនរួច ហើយក៏ត្រូវចិញ្ចឹមមើលថែកូនតែម្នាក់ឯងទៀតផង។

យ៉ាងណាមិញថ្វីត្បិតតែពេលនេះ Maeya ជាប់ឈ្មោះជាស្រ្ដីម៉េម៉ាយក៏ពិតមែន តែគ្រប់គ្នាសង្កេតឃើញជីវិតរបស់តារាស្រីរូបនេះ នៅតែស្រស់បំព្រងជានិច្ច ពិសេសនោះថ្មីៗនេះ នាងបានបង្ហាញខ្លួនជាមួយនិងឈុតប៊ីគីនីយ៉ាងស្រស់សុិចសុី មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

តាមរយៈរូបភាពនេះផងដែរ ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ក៏បាននាំគ្នាសរសើរពីរូបរាងរបស់នាង ទោះបីជាពេលនេះមានកូនមួយហើយក៏នៅតែស្រស់ស្អាតដូចកាលនៅក្រមុំអញ្ចឹង មិនប្រែប្រួលនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី