អូហូ! សាក់រូបមួយមិនគ្រប់ ពេលនេះ ថមមី ទៅបន្ថែមមួយទៀតកាន់តែមានន័យខ្លាំង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាចម្រៀងស្រីល្បីឈ្មោះ សួស វីហ្សា រៀបការកសារគ្រួសារជាមួយនិងតារាសម្ដែងប្រុសលោក ថមមី មក ជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់ច្រណែនគ្រប់ៗគ្នាទៀតផង។

ក្នុងនោះផងដែរ បើយើងងាកទៅចាប់អារម្មណ៍លើលោក ថមមី វិញ ពិតជាបញ្ជាក់ក្ដីស្រលាញ់ទៅចាក់អ្នកនាង សួស វីហ្សា ខ្លាំងណាស់ រហូតដល់សាក់រូបអ្នកនាងដែលជាភរិយាខ្លួននៅជាប់និងដើមទ្រូងទៀតផង។

មិតត្រឹមតែប៉ុនណោះ ស្រាប់តែថ្មីៗនេះមិនអស់ចិត្ត លោក ថមមី ក៏ទៅបន្ថែមសាក់នៅលើជើងមួយទៀត និងថែមទាំងមានអក្សរ «Tommy Love Visa» ទៀតផង ដែលនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងរំភើបចិត្តជំនួសអ្នកនាង សួស វីហ្សា ដែលមានស្វាមីស្រលាញ់ស្មោះស្ម័គ្រខ្លាំងបែបនេះ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី