ក្រោយសម្ដែងរឿងភាគជាមួយតួស្រីបងដល់ទៅជាង ១០ ឆ្នាំ ! ស្រាប់តែ Song Weilong ត្រូវគេ ចោទសួរបែបនេះ

បច្ចុប្បន្នរឿងភាគ “Find Yourself”​ ជារឿងភាគមួយដែលកំពុងមានភាពល្បីល្បាញខ្លាំងក្នុងប្រទេសចិន និងកំពុងក្លាយជាប្រធានបទជជែកវែកញែកក្នុងបណ្ដាញសង្គម Weibo ផងដែរ។ ដោយហេតុថា ជារឿងភាគដែលកំពុងមានអ្នកទស្សនាច្រើន ដូចនេះហើយ Song Weilong និង Victoria Song ជាតួឯក ចៀសមិនផុតឡើយពីការចាប់អារម្មណ៍ និងតាមដានខ្លាំងពីមហាជន។

មិនតែប៉ុណ្ណោះ បើទោះបីជា តារាប្រុស ស្រី មួយគូនេះ មានអាយុខុសគ្នាដល់ទៅជាង ១២ ឆ្នាំ ក៏ប៉ុន្ដែពួកគេពិតជាសម្ដែង ស៊ីចង្វាក់គ្នាបានល្អ ហើយក៏មានអ្នកគាំទ្រជាច្រើនស្រលាញ់​ និងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដថែមទៀតផង។

កាលពីថ្មីៗ កន្លងទៅនេះ តារាសម្ដែងប្រុសវ័យក្មេង Song Weilong បានចូលរួមក្នុងកម្មវិធីបុស្ដិ៍ទូរទស្សន៍មួយដែលមានឈ្មោះថា “Hi, What are you doing?”។ ក្នុងកម្មវិធីនោះផងដែរ Weilong ក៏ត្រូវបានគេចោទសួរថា “តើលោក និងដៃគូសម្ដែងរបស់លោក Victoria Song ជាគូស្នេហ៍ពិតមែនទេ?” ខណៈពេលនោះផងដែរ តារាប្រុសរូបនេះក៏ឆ្លើយទាំងអឹមអៀនថា “ពួកយើងគ្រាន់តែជាមិត្តល្អប៉ុណ្ណោះ”។

មែនទៅ មានដៃគូសម្ដែងរឿងភាគរួមគ្នាជាច្រើន បានក្លាយជាគូស្នេហ៍ពិតប្រាកដបន្ទាប់ពីពួកគេបានសម្ដែងជាមួយគ្នា តែសម្រាប់មួយគូនេះវិញ ខាងប្រុសបានបដិសេដហើយ ប៉ុន្ដែមានតែរង់ចាំមើលបន្ដពីព្រោះថា ក៏មានគូសម្ដែងជាច្រើនបានបដិសេដថា ពួកគេគ្មានទំនាក់ទំនង តែដល់ចុងក្រោយនៅតែក្លាយជាគូស្នេហ៍ពិត៕

អត្ថបទដោយ៖ ស្រីពេជ្រ