លង់ហើយៗ! ទើបតែដឹងថា តារាថៃ Pete Thongchua មានកូនស្រីជាតារាចម្រៀងស្អាតខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ហើយ តារាសម្ដែងថៃជើងចាស់លោក Pete Thongchua ដែលទទួលបានការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ ហើយមកទល់និងបច្ចុប្បន្ននេះក៏នៅមិនណយដែរ។

យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ សព្វថ្ងៃនេះលោកកំពុងតែរស់នៅជាមួយគ្រួសារយ៉ាងកក់ក្ដៅ ហើយលោកក៏មានកូនដល់ទៅ៣នាក់ដែរ ដែលក្នុងនោះកូនស្រីរបស់លោកម្នាក់មានឈ្មោះថា Miya Thongchua ដែលជាកូនទី២ បានដើរតាមគន្លងឪពុកក្លាយជាតារាចម្រៀងម្នាក់កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។

មិនត្រឹមតែប៉ុនណោះ បើយើងងាកទៅចាប់អារម្មណ៍លើរូបសម្រស់ Miya វិញ នាងពិតជាស្រស់ស្អាតខ្លាំងណាស់ មិនថាមុខមាត់ ឬក៏រូបរាងនោះទេ សក្ដិសមជាតារាតែម្ដង នរណាឃើញក៏លង់ស្រលាញ់នាងដកចិត្តមិនរួចដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី