ឡូយមែន! នីកូ ចេញបទថ្មី យកភ្លេងខ្មែរ ច្នៃជាសម័យពិរោះខ្លាំង និងលេងខ្លួនឈុតក្រម៉ាទៀត!(មានវីដេអូ)

កាលពីម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ទៅត្រង់» ដែលបកស្រាយដោយលោក នីកូ កំពុងតែធ្វើឲ្យយុវវ័យជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ អ្វីដែលពិសេសនោះក្នុងបទចម្រៀងនេះ គេឃើញមានឧបករណ៍ភ្លេងបុរាណខ្មែរយើងទៀតផង ហើយថែមទាំងលេងជាមួយភ្លេងសម័យស្ដាប់ទៅពិតជាប្លែកនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

មិនត្រឹមតែប៉ុនណោះ ក្នុងបទចម្រៀងនោះគេបានឃើញលោក នីកូ និងក្រុមរាំ​ បាននាំគ្នាតុបតែងខ្លួនជាមួយនិងឈុតក្រម៉ាមើលទៅកាន់តែទាក់ទាញថែមមួយកំរិតទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី