ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ ដែលតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់លោក។
យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ លោកបានធ្វើឲ្យមហាជនជាច្រើនផ្ទុះការសរសើរដល់លោក នៅពេលដែលលោកបានបង្ហាញសារនិងរូបភាពក្នុងបណ្ដាញសង្គម បញ្ជាក់ថា លោកបានបរិច្ចាគឈាមជូនដល់អ្នកជំងឺ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបាន៩លើកហើយ ហើយលោកក៏សំណូមពរឲ្យបងប្អូនទាំងអស់រួមគ្នាផ្ដល់ឈាមដោយស្ម័គ្រចិត្ត ព្រោះវាអាចជួយជីវិតប្រជាជនយើងបានច្រើនណាស់។
នេះជាសាររបស់លោក ជា វណ្ណារិទ្ធ «ការបរិច្ចាគឈាមលើកទី៩របស់ខ្ញុំ ចុះអ្នកវិញ? ពេលខ្លះអ្នកជំងឺម្នាក់ត្រូវការឈាមយ៉ាងតិច ៣-៤ កំប្លោក ឬអាចលើសហ្នឹង អាស្រ័យទៅលើស្ថានភាពអ្នកជំងឺ ឈាមយើង ១កំប្លោកក៏ជាចំណែកមួយដ៏សំខាន់ក្នុងការសង្គ្រោះជីវិតមនុស្ស ថ្ងៃនេះនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមនុស្សច្រើនណាស់ មានន័យថាមានអ្នកជំងឺ ជាច្រើនដែលត្រូវការឈាមជាចាំបាច់ សូមអំពាវនាវឲ្យបងប្អូនមកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើនទាំងអស់គ្នា។ Happy Valentine’s Day ផ្ដល់ឈាមផ្ដល់ក្ដីស្រលាញ់ ឈាមខ្ញុំសង្គ្រោះប្រជាជនខ្ញុំ GiveBloodGiveLove»៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី