ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាថៃប្រុស លោក Peach Pachara បរាជ័យរឿងស្នេហារបស់ខ្លួនមក ហ្វេនៗជាច្រើនឃើញលោក ប្រើជីវិត Single រស់នៅយ៉ាងមានសេចក្ដីសុខ ហើយក៏មិនទាន់សម្រេចចិត្តបើកបេះដូងទទួលយកនារីផ្សេងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Peach បានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលលោកបានបង្ហោះរូបភាពបែបស្និតស្នាលជាមួយម្ដាយបង្កើតរបស់ខ្លួន ដែលមានរូបសម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យ រហូតដល់អ្នកខ្លះយល់ច្រណែនថាជាគូស្នេហ៍ថ្មីរបស់លោកថែមទៀតផង។
ក្រោយពេលដឹងការពិត គ្រប់គ្នាក៏លាន់មាត់សរសើរពីរូបសម្រស់ម្ដាយតារាប្រុសរូបនេះ ពិតជាស្រស់ស្អាត និងមើលទៅក្មេងខ្លាំងមែនទែន មិនសមណាមានកូនវ័យប៉ុនលោកនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី