មិនធ្លាប់មានពីមុន! ក្រោយឈ្នះពានរង្វាន់ Oscars ចំនួន៤រង្វាន់ Parasite ប្រកាសនឹងចាក់បញ្ចាំងសារជាថ្មីម្តងទៀតជាមួយនឹង Black & White Version
ក្រោយពីក្លាយជាខ្សែភាពយន្តអាសុីទី១ដែលឈ្នះពានរង្វាន់ BEST PICTURE ព្រមទាំងពានរង្វាន់ Oscars ចំនួន៣ទៀតពីកម្មវិធី 92nd Academy Awards ខ្សែភាពយន្តរឿង Parasite បានប្រកាសចាក់បញ្ចាំងសារជាថ្មីជាមួយនឹង Black & White Version ឬហៅថា monochrome នោះឯង។
ទោះជាមិនទាន់ប្រកាសថាខ្សែភាពយន្ត Parasite នឹងចាក់បញ្ចាំង Version នេះទូទាំងពិភពលោកឬយ៉ាងណាក៏ប៉ុន្តែប្រទេសដំបូងដែលនឹងបានទស្សនា Version BW មុនគេគឺប្រទេសកូរ៉េខាងត្បូង។
ប្រិយមិត្តអាចទស្សនា Trailer ថ្មីរបស់ខ្សែភាពយន្ត Parasite តាមរយៈ Link ខាងក្រោម ៖
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរឿង Parasite ទើបតែទទួលបានពានរង្វាន់ Oscars ចំនួន៤រួមមាន ៖
Best picture
International feature film
Best director
Best original screenplay
អត្ថបទដោយ ៖ Sunstar