បន្ទាប់ពីសុំរៀបការពេលនេះ តារាថៃស្រី Ja Nattha បង្ហាញរូប Pre-wedding យ៉ាងផ្អែមល្ហែម!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា បន្ទាប់ពីទាក់ទងគ្នាអស់មួយរយៈពេលមក តារាសម្ដែងថៃស្រីល្បីឈ្មោះ Ja Nattha ក៏ត្រូវបានមិត្តប្រុសដែលជាអ្នកជំនួញឈ្មោះថា Tu Thananan លត់ជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិចនៅឯឆ្នេរសមុទ្រ ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង។

ក្នុងនោះផងដែរ ក្រោយពេលសុំរៀបការបានមួយរយៈ ស្រាប់តែកាលពេលថ្មីៗនេះ Ja Nattha បានបង្ហោះរូបភាព​ Pre-wedding យ៉ាងផ្អែមល្ហែមជាមួយនិងគូស្នេហ៍នាង មើលទៅពិតជាស្រស់ស្អាត និងសក្ដិសមគ្នាខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបង្ហាញអារម្មណ៍រំភើបជំនួសតារាស្រីរូបនេះ និងទន្ទឹងរង់ចាំមើលថ្ងៃពិសេសរបស់នាងខាងមុខនេះគ្រប់ៗគ្នា៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី