អូហូ! ពេជ្រ សោភា ជូនកាដូនិងពោលពាក្យមួយឃ្លារទៅកាន់ម្ដាយថ្ងៃបុណ្យនៃក្ដីស្រលាញ់មានន័យណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ និងថាការងារសិល្បៈ ឬក៏ជីវិតឯកជននោះទេ។

ជាក់ស្ដែងនៅឱកាសថ្ងៃបុណ្យនៃក្ដីស្រលាញ់ឆ្នាំនេះ អ្នកនាងបានបង្ហាញក្ដីស្រលាញ់ទៅកាន់ម្ដាយរបស់ខ្លួន ដោយបានជូនកាដូជាបាច់ផ្ការដ៏ស្រស់ស្អាតមួយ និងរៀបរាប់សារមួយឃ្លារយ៉ាងមានអត្ថន័យថា «រីករាយថ្ងៃបុណ្យនៃក្តីស្រឡាញ់ អរគុណម៉ែ ម៉ែជាមនុស្សស្រីដ៏អស្ចារ្យបំផុត love you Mom»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសរសើរដល់ទឹកចិត្តកត្តញូញរបស់អ្នកនាង ពេជ្រ សោភា ចំពោះម្ដាយ ពិសេសនោះពាក្យមួយឃ្លារដែលអ្នកនាងនិយាយថា ម្ដាយគឺជាមនុស្សស្រីដ៏អស្ចារ្យបំផុត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី