អូហូ! ថ្ងៃ Valentine ពេជ្រ សូលីកា បានកាដូពីគូដណ្ដឹងសុទ្ធតែលុយដុល្លារជាច្រើនខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតមក ពេលនេះតារាចម្រៀង ពេជ្រ សូលីកា និងគូដណ្ដឹងកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ហើយថែមទាំងទទួលបានសមាជិកថ្មី កូនកំពុងពរពោះក្នុងផ្ទៃទៀតផង។

ជាក់ស្ដែងនៅថ្ងៃ Valentine ម្សិលមិញនេះ​ មហាជនជាច្រើន​​ភ្ញាក់ផ្អើល ជាមួយនិងកាដូដែលគូដណ្ដឹងរបស់នាងជូន ដោយក្នុងនោះគ្រប់គ្នាបានឃើញជាមួយនិងផ្ការួមទាំងលុយក្រដាស១០០ដុល្លារជាច្រើនសន្លឹកទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើបជំនួស តារាចម្រៀង ពេជ្រ សូលីកា យ៉ាងខ្លាំង ព្រោះឃើញគូដណ្ដឹងនាងផ្ដល់ក្ដីស្រលាញ់ខ្លាំងយ៉ាងនេះចំពោះនាង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី